ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនផលិតរថយន្ត យក្ស របស់ប្រទេស ជប៉ុន Honda និង Nissan បាន ចេញសេចក្តីប្រកាសរបស់ខ្លួនអោយដឹងថា នឹងមានការប្រមូលត្រលប់ មកវិញ នូវបេក្ខភាព រថយន្ត មានចំនួនដល់ទៅជិត ៣ លានគ្រឿង ដែលខ្លួនបានផលិត កាលពីឆ្នាំកន្លងទៅនេះ ក្រោយរកឃើញ ថាមានបញ្ហា ពោងសុវត្ថិភាព នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារ ព័ត៌មានបរទេស អឺរ៉ូញូវ ។

គួរបញ្ជាក់ថា បណ្តារថយន្តដែលទទួលរងផលអវិជ្ជមាន ក្រោយពីធ្វើការតាមដានស៊ើបអង្កេត អាច ប្រឈមទៅនឹង បញ្ហាចន្លោះប្រហោងមួយចំនួន ទាក់ទិនទៅនឹង ពោង សុវត្ថិភា ព ពោលអាចនឹង ដំណើរការខុសប្រក្រតី មុន អំឡុងពេល និងក្រោយពេល គ្រោះថ្នាក់ ។

របាយការណ៍ អះអាងអោយដឹងថា ក្រុមហ៊ុន ហុងដា បានប្រកាសផ្សាយ អោយដឹងថាខ្លួន នឹងមាន ការប្រមូលត្រលប់មកវិញ នូវបណ្តារថយន្តទាំងនោះ មានចំនួនច្រើនជាង ២ លានគ្រឿង មកពីជុំ វិញពិភពលោក ខណៈ Nissan ក៏បានធ្វើសេចក្តីប្រកាសព្រមគ្នាអោយដឹងថារថយន្តជិត៨០០,០០០ គ្រឿង ក្រុមហ៊ុននឹងធ្វើការប្រមូល ត្រលប់មកវិញ ដូចគ្នា ។

គួររំឭកថា បញ្ហាពោងសុវត្តិភាព មានភាពមិនប្រក្រតី ញ៉ាំងអោយក្រុមហ៊ុនមួយចំនួនផ្សេងទៀត រួម មានដូចជា Toyota, Ford និង Chrysler បង្ខំចិត្ត ហៅត្រលប់ និង ប្រមូលរថយន្តរបស់ខ្លួន មកវិញ ដូចគ្នា ខណៈបណ្តាក្រុមហ៊ុនទាំងនេះ ស្ថិតនៅក្រោម ការផ្គត់ផ្គង់ដោយសាជីវកម្ម Takata Corp ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ