ភ្នំពេញ៖ តារាកំប្លែងមានឈ្មោះ បោះសំឡេងល្បីរន្ទឺ និងលេចធ្លោខ្លាំងប្រចាំ ស្ថានីយទូរទស្សន៍ CTN អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ថ្មីៗនេះបានទទួលរងការរិះគន់ផ្ទួនៗគ្នាថា នាងជាតារាមួយដួង ដែលមានចរិកប្ញកពារឆ្មើងឆ្មៃកប់ពពក ខណៈដែលទីផ្សារកេរ្តិ៍ឈ្មោះ របស់នាងកំពុងតែលោតឡើងជាលំដាប់ តែបែរជាបង្ហាញអត្តចរិកមិនសមរម្យ ដាក់អ្នកគាំទ្រទៅវិញ ។

បើតាមប្រភពពីទស្សនិកជនមួយចំនួន ដែលបានជួបតារាកំប្លែង សម្បូរវោហារ អ្នកនាង ខ្ញុង ដោយផ្ទាល់បានបង្ហើបឲ្យដឹងថា នាងមានភាពរួសរាយរាក់ទាក់ បង្ហាញស្នាមញញឹម បានត្រឹមតែនៅលើកញ្ចក់ ទូរទស្សន៍តែប៉ុណ្ណោះ តែសម្រាប់ជីវិត និងកាយវិការខាងក្រៅឆាករបស់នាងវិញ គឺមានភាពខុសប្លែកខ្លាំង ដោយនាងតែងតែបង្ហាញកាយវិការ វាយឫកឆ្មើងឆ្មៃខ្ពស់ ហួសមេឃ និងប្រើសម្តីមិនសមរម្យ ដាក់អ្នកដែលមានជីវិតអន់ជាងនាងទៀតផង ។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះនាង ខ្ញុង បានប្រើសម្តីមិនសមរម្យ ដាក់អ្នកលក់ម្នាក់ នៅក្នុងផ្សារព្រែកព្នៅ ដោយសារតែអ្នកលក់ម្នាក់នោះ បានដើរបុកនាង ដោយអចេតនា ហើយភ្លាមនោះស្រាប់តែគេឃើញ តារាកំប្លែងរូបនេះ មានការខឹងសម្បារ ប្រើសម្តីមើលងាយ ទៅលើអ្នកលក់នោះ ដោយមិនប្រណីមាត់ទាល់តែសោះ ។

តាមប្រភពខាងលើនោះ បានប្រាប់ឲ្យដឹងទៀតថា ក្រៅពីការបង្ហាញអត្តចរិកមិនសមរម្យ របស់តារាកំប្លែងរូបនេះ ជាសាធារណៈនោះ គេក៏សង្កេតឃើញថា សូម្បីតែនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ក៏មានទស្សនិកជនមួយចំនួន ធ្វើការវាយប្រហារ លើនាងមិនតិចដែរ ដោយមានអ្នកខ្លះបាននិយាយថា នាងជាមនុស្សវាយឫក អ្នកខ្លះថា នាងជាតារាកំប្លែងជោរៗ ចរិកមើលងាយគេ ជាដើម ។ ដោយមើលទៅលក្ខណៈសម្បត្តិរបស់នាង ហាក់កាន់តែស្រកស្រុតទៅជារឿយៗ ដោយសារតែអត្តចរិក របស់នាង មានអំនួតលើខ្លួនឯង និងប្រជាប្រិយភាពមិនខ្វល់ ពីការយកចិត្តថ្លើមបង្ហាញ ស្នាមញញឹមឱនលំទោន ដាក់អ្នកគាំទ្រឡើយ ។

LookingTODAY មិនទាន់អាចទាក់ទង ទៅតារាកំប្លែង និងជាតារាចម្រៀង ប្រចាំផលិតកម្ម ថោន អ្នកនាង ខ្ញុង ដើម្បីឲ្យនាង បកស្រាយទាក់ទង ទៅនឹងការរិះគន់នេះបានទេ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល