ព័ត៌មានអន្តរជាតិ ៖ វិនាទី ដែលក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម IS រាយការណ៍ថាខ្លួនបានសម្លាប់កាត់ក្បាលឆ្មាំសន្តិសុខ ៨ នាក់នោះ ក្រុមបះបោរមួយក្រុមនេះ បានលើក ឡើង ទន្ទឹមនឹងគ្នាថា ខ្លួនបានចាប់ជម្រិត បុគ្គលិកបរទេស មកពីរោងចក្រប្រេង បាន ៩ នាក់ នៅក្នុងការវាយឆ្មក់ នៅក្នុងប្រទេស លីប៊ី ។

មន្រ្តីប្រទេស អូទ្រីស អោយដឹងថា កម្មករបរទេស ទាំង ៩ នាក់ នោះ រួមមាន ៤ នាក់ជនជាតិ ហ្វីលីពីន ម្នាក់ជនជាតិអូទ្រីស ម្នាក់ជនជាតិ បង់ក្លាដេស ម្នាក់ជនជាតិ Czechនិងម្នាក់ចុងក្រោយជនជាតិហ្គាណា

បន្ថែមពីលើនេះ ប្រភពពីក្រសួងការបរទេស ទីក្រុង Vienna អោយ ដឹងថា ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ដែលធ្លាប់ត្រូវបានគេស្គាល់ឈ្មោះច្បាស់ថា IS នោះ បាន ធ្វើ កា រវាយប្រហារ ទៅលើតំបន់រុករក ប្រេង al-Ghani ។ អ្នកនាំពាក្យ តំណាងអោយយោធា លីប៊ី អោយ ដឹងថា តំបន់រុករកប្រេងខាងលើ មានរយៈ ចម្ងាយប្រមាណ ៧០០ គ.ម ភាគខាងត្បូងឆៀងខាងកើត ក្រុង Tripoli ខណៈការវាយប្រហារខាងលើ នេះបានកើតឡើង កាលពីថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅ ។

អ្នកនាំពាក្យដដែលបន្តអោយដឹងថា បុគ្គលិកប្រេងម្នាក់ បានស្លាប់ ដោយ សារតែគាំងបេះដូង នៅពេល ដែលបានឃើញ ការកាប់សម្លាប់ ដោយកាត់ផ្តាច់ក្បាលនៅនឹងមុខ ។ របាយ ការណ៍ បន្ថែមអោយដឹងថា ក្រុមបុគ្គលិកជាជនបរទេសទាំងនោះ បម្រើ ការ អោយក្រុមហ៊ុនប្រេងមានឈ្មោះថា Value Added Oil - field Services (VAOS) មានទីតាំងនៅតំបន់រុករកប្រេងខាងលើផ្ទាល់តែម្តង។

ដោយឡែក ក្រុមហ៊ុនប្រេង VAOS អោយដឹងថា ខ្លូនពិតជាមិនបានដឹងថាតើក្រុមសកម្មប្រយុទ្ធមួយណា ជាអ្នកវាយប្រហារអោយពិតប្រាកដនោះទេ ហើយក៏មិនបានដឹងថា ពួកគេនឹងនាំបុគ្គលិករបស់ខ្លួនទៅទី ណាអោយប្រាកដនោះដែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី