ភាពបរិសុទ្ធ រឺ ក្រមុំព្រហ្មចារីយ៍ គឺសំដៅទៅលើបុគ្គលណាម្នាក់ ដែលមិនធ្លាប់រួមភេទ
ទាល់តែសោះ។ ចំពោះស្ដ្រីវិញតាមពិតប្រហែល៣០%នៃស្ដ្រីភេទ ទាំងអស់មានសន្ទះ
ព្រហ្មចារីយ៍ស្ដើង ហើយនៅពេលដែលរួមភេទ ជាលើកដំបូង សន្ទះព្រហ្មចារីយ៍នេះ
អាចដាច់រហែក ដោយមានការហូរឈាមតិចៗ រឺ ច្រើនទៅតាមភាពយឺតរបស់វា រឺ ក៏
ពេលខ្លះសន្ទះព្រហ្មចារីយ៍នោះអាចដាច់ដោយសារការធ្វើលំហាត់ប្រាណឡើងភ្នំលេង
កីឡា រឺ ធ្លាក់ពីលើដើមឈើ ជាដើម។

ចំណែកស្ដ្រីខ្លះទៀត គ្មានសន្ទះព្រហ្មចារីយ៍តាំងពីកំណើតតែម្ដង។ ប៉ុន្ដែ ស្ដ្រីដែលដាច់សន្ទះ
ព្រហ្មចារីយ៍ ដោយមិនឆ្លងកាត់ការរួមភេទ គឺនៅតែមានភាពបរិសុទ្ធដដែល ទោះបីជាសន្ទះ
ព្រហ្មចារីយ៍របស់នាងត្រូវបានបាត់បង់ក៏ដោយ។ អាស្រ័យហេតុនេះ ហើយបុរសទាំងឡាយកុំ
យល់ច្រឡំអោយសោះថា ការគ្មានចេញឈាមក្រោយពេលរួមភេទលើកដំបូងមិនមានន័យថា
ស្ដ្រីនោះមិនមានភាពក្រមុំព្រហ្មចារីយ៍នោះទេ។បើអ្នកពិតជាស្រលាញ់គ្នាស្មោះស្មគ្រ័មែននោះ
អ្នកមិនចាំបាច់បារម្ភ រឺ អោយតំលៃអំពីភាពបរិសុទ្ធនេះពេកទេ អោយតែដរាបណាអ្នកនិង
មនុស្សដែលអ្នកស្រលាញ់ មានសេចក្ដីសុខ និង សុភមង្គលជាមួយគ្នានោះវាជាការល្អប្រសើរ
ហើយ។

ភាពបរិសុទ្ធមិនមែនសំរាប់ដាក់លក់ទេ
នៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាប្រទេសមួយចំនួនទៀត នៅលើពិភពលោក បានគិតថា
ភាពបរិសុទ្ធរបស់ស្ដ្រី គឺជាវត្ថុ ដ៏មានតំលៃ ហើយមានមនុស្សមួយចំនួន បានព្យាយាមគ្រប់
មធ្យោបាយដើម្បីទិញភាពបរិសុទ្ធនេះ។ មានមនុស្សមួយចំនួនបានគិតថាការ រួមភេទជាមួយ
ស្ដ្រីក្រមុំព្រហ្មចារីយ៍ អាចធ្វើអោយគេរក្សាភាពវ័យក្មេង និង មានកំលាំងខ្លាំងក្លា។ ជាងនេះទៅ
ទៀត មានអ្នកខ្លះគិតថាការ រួមភេទជាមួយស្ដ្រីក្រមុំព្រហ្មចារីយ៍ អាចជួយការពារ កុំអោយឆ្លង
ជំងឺអេដស៍ និងកាមរោគ។ ប្រការខាងលើទាំងនេះគឺជាប្រការខុសស្រឡះ ហើយត្រូវចងចាំថា
ការរួមភេទជាមួយស្ដ្រីក្រមុំព្រហ្មចារីយ៍មិនអាចធ្វើអោយអ្នករក្សាភាពវ័យក្មេង និងមានកំលាំង
ខ្លាំងក្លា និងការពារអ្នកមិនអោយឆ្លងជំងឺអេដស៍ឡើយ។ មានតែការប្រើស្រោមអនាម័យអោយ
បានត្រឹមត្រូវតែប៉ុណ្ណោះ ដែលអាចការពារអ្នក មិនអោយឆ្លងជំងឺអេដស៍ និង កាមរោគបាន។

ដោយ៖ វណ្ណៈ
ប្រភព៖ lookingtoday