CamNews

នគរបាល​ជាតិ និង​ប្រតិ​ភូ​អាមេរិក ពិភាក្សាពីផែនការ​ សន្ដិសុខ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន

អគ្គ​ស្នង​ការដ្ឋាន​គរបាល​ជាតិ កាលពីព្រឹកនេះ បាន​រៀប​ចំ ផ្សព្វ​ផ្សាយ ផែនការ​ការពារ​រក្សាសន្តិ
សុខ សណ្តាប់​ធ្នាប់ និង​សុវត្ថិភាព សម្រាប់កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើកទី​២១ ដែលនឹងត្រូវបាន
ប្រារព្ធធ្វើឡើងពីថ្ងៃទី ១៥-២០ ខែវិច្ឆិកាខាងមុខ។

កាលពីព្រឹក​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១២ នេះ នៅ​អគ្គ​ស្នង​ដ្ឋាន​ការនគរ​បាល​ជាតិ មាន​រៀបចំ​កិច្ច
​ប្រជុំ ផ្សព្វ​ផ្សាយ​ផែនការ ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​សម្រាប់ការពារកិច្ច​ប្រជុំ​កំពូល
​អាស៊ាន ជាមួយ​គណ​ប្រតិ​ភូទី​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ប្រធានា​ធិបតី Barack Obama
ក្រោមអធិបតី​ភាព​ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ ​ស្នង​ការ​រង​នគរ​បាល​ជាតិ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ក្នុងបំណងដើម្បី​ដាក់​ចេញ​នូវ​វិធាន​ការសំខាន់ៗ​មួយ​ចំនួន ក្នុង​ការ​
ត្រៀម​ការពារ កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដែល​គ្រោង​ធ្វើ​ឡើង​នៅ​សបា្ដហ៍​នេះ អោយមានប្រសិទ្ធិភាព
និងចៀសវាងបញ្ហាអសន្ដិសុខដែលអាចកើតមានឡើង ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ។

នៅក្នុងថ្ងៃនេះដែរ លោក​ កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​ ក៏បាន​បើក​កិច្ចប្រជុំ​ជាមួយ​គណៈ​
បញ្ជាការ​ឯកភាព​គ្រប់​បណ្ដា​ខណ្ឌ​ ក្នុង​រាជធានី​ទាំង​៩​ ស្នងការ​ និង​កង​រាជ​វុ​ធ​ហត្ថ​  ដើម្បី​ត្រួត
ពិនិត្យ​លទ្ធផល​ការងារ​រៀបចំ​សន្តិសុខ​ និង​ការងារ​អភិវឌ្ឍន៍​ ក្នុង​រាជធានី​ភ្នំពេញ​​។

លោក ​កែប​ ជុតិមា​ មាន​ប្រសាសន៍​បន្ត​ថា​ យើង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ ក៏​ដូច​ជា​សោភ័ណ​ភាព
​ក្នុង​រាជធានី​ភ្នំពេញ ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បំផុត​ពិសេស​ក្នុង​រយៈពេល​១​ខែ​នេះ​ សម្រាប់ទទួល​ព្រឹត្តិ
ការណ៍​ធំ​ៗ គឺ​កិច្ចប្រជុំ​កំពូល​ អាស៊ាននៅក្នុងខែនេះ​ និង​ពិធី​រំកិល​ព្រះ​បរមសព​នៃព្រះករុណា​ ព្រះ
​សម្តេចព្រះ​នរោត្តម​ សីហ​នុ​ដែលគ្រោង​ធ្វើ​នៅ​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ ដែល​រំពឹង​ទុក​ថា​នឹងមាន
​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ ចូល​មក​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួមក្នុង​ព្រះ​ពិធី​ឈាបនកិច្ច​ព្រះ​
បរមសព​៕

ដោយ ៖ សីហា
ប្រភព ៖ PL