CamNews

អ.ហស្នាក់ការអភិរក្ស ជីវៈចម្រុះស្ទាក់ បាញ់រថយន្ត មេបញ្ជការរង អ.ហ ស្រុកកែវសីមា

មណ្ឌលគិរី៖  សំឡេងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ បានលាន់ឮកងរំពង នាប្រលប់ថ្ងៃទី១៥
ខែឧសភា ឆ្នាំ២០១៣  តាមបណ្តោយលេខ៧៦ ដែលសំឡេងគ្រាប់ គឺជាសកម្មបាញ់រះរបស់
កម្លាំងកងរាជអាវុធហត្ថ (អ.ហ)លើផ្ទៃប្រទេស  បម្រើការនៅស្នាក់ការអភិរក្សជីវៈចម្រុះសីមា
ទៅលើរថយន្តមេបញ្ជាការ កងរាជអាវុធហត្ថស្រុកកែវសីមា សំណាង  ល្អគ្មានអ្នករងគ្រោះ
ថ្នាក់នោះទេ។

លោក ស៊ួ សុវណ្ណធី មេបញ្ជាការរងកងរាជអវុធហត្ថស្រុកកែវសីមា បានឲ្យដឹងថា រថយន្ត
វីហ្គោចង្កូតស្តាំ ដែលរង  នូវការបាញ់ប្រហារនោះជារបស់លោក តែពេលនោះក្នុងលោកមិន
បានស្ថិតក្នុងរថយន្តនោះទេ។

លោក ស៊ូ សុវណ្ណធី បានហៅអំពើបាញបោះបែបនេះ ជាអំពើខុសច្បាប់។  លោកបញ្ជាក់ថា
វាហាក់ដូចជាមានគំនុំ  ជាមួយរូបលោក ធ្វើការបាញ់ប្រហារយ៉ាងសហាវព្រៃផ្សៃបែបនេះ
សំណាងល្អរូបលោកមិនបានជិះរថយន្តនោះ កុំអី  មិនដឹងលទ្ធផលយ៉ាងណានោះទេ។

មេបញ្ជាការ អ.ហ ស្រុកកែវសីមា រូបនេះ បានសំណូមពរដល់កងកម្លាំងប្រើប្រាស់អាវុធមេត្តា
កុំបាញ់បោះសេរី  ព្រោះអំពើទាំងនេះ គឺជាអំពើខុសច្បាប់។

បើតាមលោក ណាក់ ដែលជាអ្នកបើកបររថយន្តខាងលើ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ
រូបលោក រួមនិងមិត្ត  ភ័ក្តិម្នាក់ បានជិះរថយន្តធ្វើដំណើរមកពីស្រុកអូររាំង តាមបណ្តោយផ្លូវ
ជាតិលេខ៧៦ ឆ្ពោះមកកាន់ស្រុកកែវសីមា។  លុះបើកដល់ចំណុចខាងលើស្រាប់តែឃើញ
រថយន្តស្ទូចមួយគ្រឿងរបស់កងកម្លាំងអ.ហ ស្នាក់ការអភរក្សជីវៈចម្រុះ  សីមា យកមកដាក់
ពាំងកណ្តាលផ្លូវ ធ្វើឲ្យរថយន្តរបស់លោកឆ្លងកាត់មិនបាន។

លោក ណាក់ បន្តថា ពេលរថយន្តរបស់លោកឈប់នោះ ស្រាប់តែ កំលាំងកងរាជអាវុធហត្ថ
នៅស្នាក់ការមួយនេះ  ចេញ មកបាញ់មួយគ្រាប់បណ្តាលឲ្យធ្លុះទ្វាររថយន្តខាងឆ្វេងធ្លាយចូល
ពូកខាងក្នុង។ ឃើញស្ថានការណ៍មិនស្រួល  លោកក៏មានការភ័យយ៉ាងខ្លាំង ព្រមទាំងបានបត់
រថយន្តថយក្រោយឆ្ពោះទៅកាន់ស្រុកអូររាំងវិញ។

លោក ណាក់ បានបន្តឲ្យដឹងផងដែរថា ពេលលោកបើករថយន្តថយក្រោយ ស្រាប់តែកម្លាំង
អ.ហ ស្នាក់ការអភិ  រក្សជីវៈចម្រុះសីមា ដេញតាមពីក្រោយ ព្រមទាំងបាញ់រះជាច្រើនគ្រាប់ថែម
ទៀត ហើយស្រែកឲ្យរថយន្តនោះឈប់   ប្រហែលពួកគេសង្ស័យថា រថយន្តវីហ្គោនោះ មានដឹក
ជញ្ជួនបទល្មើសខុសច្បាប់ ប៉ុន្តែពួកលោកអត់មានដឹកអ្វីនោះ  ទេ ។

ពាក់ព័ន្ធហេតុការណ៍បាញ់ប្រហារខាងលើនេះ លោក វ៉ាត ប្រធានកម្លាំង អ.ហ ប្រចាំស្នាក់ការ
អភិរក្សជីវៈចម្រុះ  សីមា លោកបានបញ្ជាក់យ៉ាងខ្លីប្រាប់អ្នកយក ព័ត៌មានមជ្ឈមណ្ឌលព័ត៌មាន
ដើមអម្ពិលប្រចាំខេត្តមណ្ឌលគិរី តាមទូរ  ស័ព្ទថា ពុំមានអំពើបាញ់បោះនោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល