ភ្នំពេញ៖ ក្រុមផលិតករភាពយន្ត មកពីបណ្ដា ផលិតកម្មធំៗ ដែលកំពុងតែ មានសកម្មភាព ផលិតខ្សែភាពយន្ត ដាក់បញ្ចាំង តាមរោងភាពយន្ត និងតាមស្ថានីយ ទូរទស្សន៍នានា នៅតែទទូចម្ដង ហើយម្ដងទៀត ទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងពាក់ព័ន្ធ ជាច្រើនទៀត ជួយសម្របសម្រួល ទៅលើការបង់ពន្ធ ១០ភាគរយ ចូលទៅក្នុងថវិការដ្ឋ ដើម្បីឲ្យក្រសួងជួយពន្យា និងកាត់បន្ថយខ្លះ ខណៈដែលក្រុម ផលិតករទាំងនោះ កំពុងតែជួបប្រទះ នូវឧបសគ្គក្នុងការផលិត មិនអាចទូទាត់ លើការចំណាយគ្រប់គ្រាន់ ពេលទទួលបានចំណូល ពីការចាក់បញ្ចាំង រឿងរបស់ខ្លួន ក្នុងរោងភាពយន្តនានា ។

ការទទូចស្នើជាថ្មីទៀតនេះ គឺត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ នេះ ក្នុងពិធីបើកសម្ពោធ បញ្ចាំងរឿងមួយ មានចំណងជើងថា "បង្គោលគ្រាក់ សង្កត់វិញ្ញាណ" ដែលជាវណ្ណកម្មទី៨ របស់ផលិតកម្ម LD Picture នៅមជ្ឈមណ្ឌលកម្សាន្ត និងពាណិជ្ជកម្ម TK ទូលគោក ដោយមានការចូលរួម ពីសំណាក់ ផលិតករ និងសិល្បករ-សិល្បការិនី ជាច្រើននាក់ទៀត ។

លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture បានថ្លែងថា បញ្ហាពន្ធ ១០ភាគរយ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានក្លាយជា បន្ទុកដ៏ធ្ងន់ធ្ងរមួយ របស់ផលិតករ ភាពយន្តទាំងអស់ ក្នុងវិស័យឧស្សាកម្ម ភាពយន្ត ទោះបីផលិតកម្ម ទាំងអស់នោះ ប្រឹងផលិតរឿង បានច្រើនយ៉ាងណា ក៏នៅតែជាបញ្ហាធំដដែល ព្រោះចំណូល ដែលបានមកពីការបញ្ចាំង ភាពយន្តទាំងនោះ គ្រាន់តែបង់ពន្ធ និងចែកភាពរយគ្នា ជាមួយរោងភាពយន្ត គឺអស់បាត់ទៅហើយ។ ដូចនេះលោកនៅតែស្នើ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មេត្តាជួយពិនិត្យឡើងវិញ ដើម្បីឲ្យវិស័យភាពយន្តខ្មែរ បានរីកចម្រើនទៅមុខ និងជាឱកាស មួយលើកស្ទួយ ដល់សិល្បករ-សិល្បការិនី ឲ្យមានការងារ និងរកចំណូលសមរម្យ ។

ដោយឡែកលោក ប៉ុល វិបូ ហៅ នីត ចាងហ្វាងផលិតកម្ម Angkor Pichure បានមានប្រសាសន៍ថា ក្រុមផលិតករ ដែលបានចងក្រងគ្នាជាក្លឹប ជាសមាគមនេះ គឺដើម្បីពិភាក្សាគ្នា ស្វែងរកដំណោះស្រាយ នៅពេលមាន បញ្ហាអ្វីមួយកើតឡើង ក្នុងការផលិតភាពយន្ត ជាក់ស្ដែងដូច ជាបញ្ហាពន្ធ១០ ភាគរយនេះជាដើម ។ លោកនៅតែមាន ជំនឿយ៉ាងមុតមាំថា រដ្ឋភិបាលមិនមើល នឹងភ្នែកទេ ព្រោះនេះជាយុទ្ធសាស្រ្តមួយ ដើម្បីអភិវឌ្ឍ ទៅតាមជំនាញដែរ មិនមែនរដ្ឋាភិបាល អភិវឌ្ឍតែវិស័យផ្សេងៗ ហើយភ្លេចអភិវឌ្ឍវិស័យ សិល្បៈភាពយន្តនោះទេ ។ គ្រាន់តែយើងទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែង ពាំនាំបញ្ហាទាំងអស់នេះ ទៅឲ្យថ្នាក់ដឹកនាំបានដឹង និងមានសំណូមពរ ពិតប្រាកដមួយថា យើងចង់បានអ្វី ហើយពេលនោះយើងសង្ឃឹមថា ការឆ្លើយតប នឹងបានមកដល់ ខណៈយើងមិន រាថយជាដាច់ខាត ។

ជាមួយនឹងការទទួច ឲ្យក្រសួងពន្យាពន្ធ ក្រុមផលិតករ បានសម្ដែងកង្វល់ ទៅលើរោងភាពយន្តទំនើបមួយ គឺរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើប Aeon Mall ដែលបានបន្ថែមពន្ធ ចំនួន១៥ភាគរយទៀត លើប្រាក់ចំណេញ នៃការដាក់បញ្ចាំង ភាពយន្ត ។ បញ្ហានេះកាន់តែធ្វើឲ្យ ក្រុមផលិតករ មានការលំបាកខ្លាំង ក្នុងការយករឿងរបស់ខ្លួន ទៅដាក់បញ្ចាំងនៅទីនោះ ព្រោះពន្ធ ១០ភាគរយ នៅក្នុងក្រសួង ដោះស្រាយមិន ទាន់រួចផង បែរជារោងភាពយន្តមួយនេះ បន្ថែម១៥ភាគរយទៀត ពិតជាមិនអាចទទួលយក បាននោះទេ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល