CamNews

យ៉ុង ច័ន្ទសុធាវី សំ​ងំ​លាក់​ខ្លួន​ក្នុង​ផ្ទះ ក្រោយ​ពី​ផ្ទុះ​រឿង​ឲ្យ​គេ​ភ័យ​ស្លន់​ស្លោ ពេល​ទៅ​ច្រៀង

(ភ្នំពេញ)៖ តារាចម្រៀង​ យ៉ុង ច័ន្ទសុធារី អំឡុងពេលចេញទៅច្រៀង និងសម្តែងលើទឹកដី ប្រទេសមហាអំណាច សហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងមកនេះ បានផ្ទុះរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំង សម្រាប់ប្រជាជនរស់នៅស្រុកខ្មែរ និងអ្នកនៅអាមេរិក ខណៈសុខៗស្រាប់តែបាត់ខ្លួននាង យ៉ាងអាថ៌កំបាំង បង្កឲ្យមានការភ្ញាក់ផ្អើល​ ក្រុមគ្រួសារភ័យស្លន់ស្លោ ទម្រាំរកឃើញនាងវិញ និងចេញមុខបកស្រាយ ឲ្យបានដឹងពីមូលហេតុពិតប្រាកដ។

ដំណឹងនៃការបាត់ខ្លួន តារាចម្រៀងស្រីនាង យ៉ុង ច័ន្ទសុធាវី លើទឹកដីសហរដ្ឋអាមេរិក កាល​នោះបានក្លាយទៅជាប្រធានបទមួយ ក្តៅគគុក​សម្រាប់ទស្សនិកជន អ្នកតាមដានចង់ដឹងច្បាស់ អំពីព័ត៌មាននឹងមូលហេតុ ដែលនាំឲ្យ យ៉ុង ច័ន្ទសុធាវី បាត់ខ្លួនយ៉ាងអាថ៌កំបាំង​។ ប៉ុន្តែយ៉ាង​ណាមិញ រឿងរ៉ាមួយនេះ ក៏ត្រូវបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់នាង យ៉ុង ច័ន្ទសុធាវី ត្រូវបាន​បង្ហា​ញមុខក្រោយពេលបាត់ខ្លួន ជិតមួយសប្តាហ៍ ព្រមជា​មួយការ​បង្ហោះឃ្លីបវីដេអូ បកស្រាយ​និងសុំ​ទោសបញ្ជាក់ប្រាប់ ពីហេតុការណ៍បាត់ខ្លួន របស់នាង។

ទោះបីជាព័ត៌មានមួយនេះ បានរសាត់ចេញឆ្ងាយពីជីវិតតារាចម្រៀង​ យ៉ុង ច័ន្ទសុធាវី ហើ​យក៏ពិតមែន តែនៅមានទស្សនិកជនមួយចំនួន លើកជាសំណួរនិងបង្ហាញពីមន្ទិលចង់ដឹងថា តើ​ពេលនេះ យ៉ុង ច័ន្ទសុធាវី វិលត្រឡប់មកដល់ស្រុកខ្មែរវិញ ហើយឬនៅ ? ប៉ុន្តែជាចម្លើយមិន​ទា​ន់មាននរណាម្នាក់ ដឹងនៅឡើយទេ ចំពោះរឿងរ៉ាវនៃការវិលត្រឡប់ របស់នាង​។

ដោយឡែក បើផ្អែកតាមប្រភពពីអ្នករស់នៅ សហរដ្ឋអាមេរិកបានបង្ហើបប្រាប់ថា តារាចម្រៀង​ស្រីកញ្ញា យ៉ុង ច័ន្ទសុធាវី បច្ចុប្បន្នបានវិលត្រឡប់ មកដល់ស្រុកខ្មែរវិញហើយ បន្ទាប់ពីនាង​បា​ត់ខ្លួន និងបង្ហាញមុខឡើងវិញ អំឡុងពេលចេញទៅសម្តែង​ នៅសហរដ្ឋអាមេរិក។ ខណៈដែលនាយ ក្រិន និងនាយ ប្រិមប្រិយ កំពុងតែស្នាក់នៅច្រៀង និងសម្តែងនៅទីនោះ តែពីរ​នាក់រហូតដល់ថ្ងៃកំណត់ ត្រូវត្រឡប់មកស្រុកខ្មែរវិញ។

ប្រភពខាងលើបាននិយាយទៀតថា បើតាមគេដឹងគឺ យ៉ុង ច័ន្ទសុធាវី ត្រូវបានវិលត្រឡប់មក​ស្រុក​ខ្មែរវិញ តាមយន្តហោះតាំងពីថ្ងៃទី១៧ ខែកមរា ឆ្នាំ២០១៦មកម្ល៉េះ គ្រាន់តែការវិល​ត្រឡប់​របស់នាង មិនត្រូវបានផ្សព្វផ្សាយ ជាចំហរឲ្យសាធារណជន បានដឹងនោះឡើយ។ ម្យ៉ាងទៀតពេលនេះ ត្រូវបានគេទម្លាយថា នាងកំពុងសំងំលាក់ខ្លួន នៅតែក្នុងផ្ទះ​ ដោយមិនហ៊ានចេញទៅណាមកណាឡើយ ព្រោះខ្លាចគេសួរនាំច្រើន ជាពិសេសរឿង គេចខ្លួន។

តារាចម្រៀងស្រី​ យ៉ុង ច័ន្ទសុធាវី នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ នេះ Khmertalking មិន​ទា​ន់អាចស្វែងរកការបកស្រាយ ពីនាងជុំវិញការលើឡើង ខាងលើនេះបានទេ។ Khmertalking ស្វា​គ​មន៍ជានិច្ច ចំពោះការចេញមុខបកស្រាយពី កញ្ញា យ៉ុង ច័ន្ទសុធាវី នៅពេលក្រោយ ដើម្បីជម្រះមន្ទិល សង្ស័យខាងលើនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី