(ប៉ៃលិន)៖ ជុំវិញករណីប្រទះឃើញសាកសព ជនមិនស្គាល់មុខបានសម្លាប់ចោល ហើយកប់ចោលក្នុងដីកណ្តាលព្រៃ ជាប់ជាយដែនកម្ពុជា-ថៃ នៅខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការខេត្តប៉ៃលិន បានឲ្យភ្នាក់ងារ Fresh News ដឹងបន្ថែមនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះថា ពិតជាសពរបស់ថៅកែកាស៊ីណូជនជាតិថៃ ដែលបាត់ខ្លួនជាង១សប្តាហ៍ប្រាកដមែន។

លោកស្នងការបញ្ជាក់ទៀតថា «ក្រោយពីសមត្ថកិច្ចជំនាញយើង បានធ្វើកោសលវិច្ច័យ និងសន្និដ្ឋានច្បាស់លាស់ថា សាកសពជនរងគ្រោះ ពិតជាមានជនមិនស្គាល់មុខ សម្លាប់ចោលពិតមែន»។

- អាន ៖ សម្លាប់ថៅកែកាស៊ីណូ ជនជាតិថៃនៅខេត្តប៉ៃលិន យកសពទៅកប់ក្នុងដី ទើបប្រទះឃើញនៅព្រឹកនេះ

លោកបន្តថា ជនរងគ្រោះឈ្មោះ ស៊ុនិត ចាកឈុជីរះ សាក់ធាន ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិ៨ ឃុំណងរី ស្រុកមឿង ខេត្តឈុនប៊ុរី ប្រទេសថៃ មុខរប អ្នកហៅភ្ញៀវកាស៊ីណូ។ មកដល់ពេលនេះសមត្ថកិច្ច ជំនាញកំពុងដុសដៃ ដុសជើងស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីប្រមាញ់ជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ ខានតែបាននាខាងមុខនេះ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី