ភ្នំពេញ ៖ កម្មករ-កម្មការិនី ជាជាច្រើន របស់រោងចក្រកាត់ដេរ យូវ៉ាយបាន ដួលសន្លប់ជាបន្ដបន្ទាប់ ទៀតហើយនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ នេះ ដែលរោងចក្រ ខាងលើ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ក្រុមកម្ម ករបាននិយាយថា មូលហេតុដែលនាំឱ្យមាន ការដួលសន្លប់យ៉ាងដូច្នេះ ព្រោះតែខាង រោងចក្រ បានបាញ់ថ្នាំសម្លាប់មេរោគដូច្នេះ ពេលកម្មករ ដែលកំពុងធ្វើការ ធុំក្លិនក៏ទុន ដៃទុនជើង ដួលសន្លប់តែម្ដងទៅ ។

ក្រោយ កើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបាន ដឹក បញ្ជូនភ្លាមៗតាមម៉ូតូ តាមរថយន្ដ សង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យមួយ ចំនួន ដើម្បីសង្គ្រោះ ។ យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មាននៃការស្លាប់បាត់បង់ ជីវិត របស់កម្មករណាម្នាក់នោះទេ នៃ គ្រោះថ្នាក់មួយនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល