ភ្នំពេញៈ បុរសម្នាក់បន្ទាប់ពីលែងលះប្រពន្ធហើយ បានចុះចេញពីផ្ទះអស់រយៈ៥ខែ ក៏នឹកចង់រួម
រស់ជាមួយប្រពន្ធកូនវិញ បានទូរស័ព្ទទៅសុំប្រពន្ធជួបជុំគ្នាវិញ ប៉ុន្តែប្រពន្ធមិនព្រម លុះបានមួយ
អាទិត្យក្រោយចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់នូវវិប្បដិសារីរបស់ខ្លួន ដោយយកខែ្សនីឡុង ចងក
ភ្ជាប់ទៅនឹងមែកអំពិលបារាំង ទំលាក់ខ្លួនចុះមកក្រោមផុតជើងជិត ១ម៉ែត្រ មិនដឹងចាប់តាំងពី
ពេលណានោះទេ លុះព្រឹកឡើងក៏អ្នកជិតខាងប្រទះឃើញ ក៏កើតមានការភ្ញាក់ផ្អើល ឡើងតែ
ម្តងទៅ ។

ហេតុការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង៦និង១០នាទី ព្រឹកថ្ងៃទី ១៦ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅខាងក្រៅរបងផ្ទះខាងក្រោយរបស់ឪពុកម្តាយ ជនរង គ្រោះប្រមាណជា៥ម៉ែត្រភូមិ ត្រពាំង
អណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រុន សារី ហៅ វី ភេទប្រុសអាយុ
៣៣ឆ្នាំ នៅផ្ទះ ក្នុងភូមិទួលសាឡាត សង្កាត់កំបូល ខណ្ឌពោធិ៍ សែនជ័យ។ ប្រពន្ធឈ្មោះ ផេង បូរី
អាយុ ៣១ឆ្នាំ មានមុខរបរលក់ដូរចាប់ហួយនៅផ្ទះ ភូមិត្រពាំងធ្នង់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌ
ពោធិ៍សែនជ័យ មានកូន២នាក់ ស្រីទាំងពីររស់នៅជាមួយប្រពន្ធ ។

សាក្សីបានបន្តទៀតថា មុនពេលកើតហេតុមានអ្នកជិតខាង បានដើរទៅម្តុំទៅនោះ ក៏ប្រទះឃើញ
ជនរងគ្រោះចង កសម្លាប់នៅនឹងម៉ែកដើមអំពិលបារាំង ដោយយក ខែ្សនីឡុងចងភ្ជាប់ ទៅនឹងមែក
អំពិលបារាំងនៅខាងក្រោយផ្ទះ របស់ឪពុកម្តាយជនរងគ្រោះខាងក្រៅរបង ផុតព្រំសង្កាត់កំបូល
ប្រមាណជា ៤ទៅ៥ម៉ែត្រប៉ុណ្ណោះ រួចហើយក៏មានការភ្ញាក់ផ្អើល ដល់ក្រមគ្រួសាររបស់ជនរងគ្រោះ
និងបានទូរស័ព្ទជំរាបនគរបាល មូលដ្ឋានឲ្យចុះទៅពិនិត្យសព បន្ទាប់ពីពិនិត្យចប់សព្វគ្រប់ ក៏ប្រគល់ សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

បើតាមនគរបាល សាកសួរប្រពន្ធរបស់ជនរងគ្រោះវិញ បាននិយាយថា ប្រពន្ធនិងជនរងគ្រោះ បាន
រៀបការនៅឆ្នាំ ២០០៤ ដោយបានរួមរស់ជាមួយគ្នា បានកូនស្រីពីរ នាក់ជាចំណងដៃ ប៉ុន្តែដល់ថ្ងៃទី
១០ឆ្នាំ២០១២ ដោយសារតែមានរស់នៅមិនចុះសំរុងនឹងគ្នា ក៏បានសម្រេចចិត្តបែកផ្លូវរៀងខ្លួនៗ
ដោយកូនស្រីទាំងពីរនាក់ រស់នៅជា មួយនាង ជាប្រពន្ធ ឯជនរងគ្រោះគឺចុះចេញតែខ្លួនទទេ មករស់
នៅជាមួយឪពុកម្តាយ ។ លុះដល់មុនកើតហេតុនេះមួយសប្តាហ៍ជនរងគ្រោះ បានទូរស័ព្ទទៅលេង
កូន និងមានបំណង ចង់រួមរស់នៅជាមួយ នាងរួមទាំងកូនៗទាំងពីរវិញ តែនាងជាប្រពន្ធមិនព្រម
រហូតដល់ព្រឹកថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៣ បងថ្លៃរបស់នាងត្រូវ ជាបង របស់ជនរងគ្រោះ បានទូរ
ស័ព្ទទៅប្រាប់នាងថា ប្តីរបស់នាងបានចងកសម្លាប់បាត់ទៅហើយ នាងក៏បាននាំកូនស្រីទាំងពីរមក
មើល ឃើញថា ប្តីរបស់ខ្លួនពិតជា ចងកសម្លាប់ខ្លួន ហើយនាងក៏មានការតក់ស្លុតយ៉ាងខ្លាំងផងដែរ
ដោយមិននឹកស្មានថា ការបដិសេធរបស់នាងធ្វើប្តីខូចចិត្ត រហូតដល់សម្លាប់ខ្លួនបែបនេះ ។ បច្ចុប្បន្ន
សពត្រូវប្រគល់ ជូនទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល