Iceland គឺជាទីកន្លែងដ៏គួរអោយទាក់ទាញ សំរាប់ភ្ញៀវទេសចរណ៍ទូទៅព្រោះមានទីតាំង
ស្ថិតនៅចន្លោះនៃទ្វីបពីរ ហើយក៏ជាទីកន្លែងដ៏អស្ចារ្យក្នុងការទស្សនាគយគន់ទេសភាព
ដ៏ស្រស់ស្អាតនៃពន្លឺរស្មីនៃផ្ទៃមេឃពេលរាត្រីទៀតផង ។
ធ្វើដំណើរទៅកាន់ទីក្រុង Reykjavik ស្ថិតនៅប៉ូលខាងជើងនៃ Iceland ភ្ញៀវទេសចរណ៍
ទាំងឡាយនឹងមានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំង ព្រោះបានទស្សនាគយគន់ទេសភាព
ពេលរាត្រីដ៏ស្រស់ស្អាតនៃពន្លឺមេឃានៅទីនោះ ។ ពន្លឺនេះបង្ករឡើងដោយព្រះអាទិត្យ នៅ
ក្នុងរដូវក្តៅ និង បង្ករដោយព្រះច័ន្ទនៅក្នុងរដូវត្រជាក់ ។ នេះជាទិដ្ឋភាពដ៏ស្រស់ស្អាតមួយ
របស់ធម្មជាតិ ។
ពន្លឺរស្មីគឺជានិមិត្តរូបមួយនៃ ទស្សនសម លក្ខណៈពិសេសនោះគឺដោយសារតែការលេច
ឡើងនូវពណ៌ចំរុះ នៃពន្លឺនៅពេលរាត្រី ។ វាកើតឡើងពីអន្តរកម្មនៃកំលាំងខ្យល់ រួមផ្សំ
ជាមួយចុណ្ណភាគនៃបរិយាកាស់នៃផែនដីយើងនេះ ដែលបង្កើតបានជាទេសភាពដ៏អស្ចារ្យ
ប្រៀបបាននឹងពន្លឺភ្លើងពណ៌ចំរុះ ។ ពេលវេលាល្អបំផុតដើម្បីអាចទស្សនាគយគន់ទេស
ភាពដ៏ស្រស់ស្អាតនេះគឺចាប់ពី ពាក់កណ្តាលខែ 10 និងខែ 4 ។
ការមកកំសាន្តនៅ Iceland ក្នុងរដូវក្តៅគឺជាពេលវេលាមួយដ៏សមស្របបំផុតសំរាប់
ទេសចរណ៍ទូទៅ តែដោយឡែកនៅទីនេះ នៅក្នុងរដូវកាលផ្សេងៗក៏មានការទាក់ទាញ
យ៉ាងខ្លាំងដល់ភ្ញៀវទេសចរណ៍ផងដែរ ។
(ពី Zing)
យ៉ាវីន