CamNews

វិធីព្យាបាលជំងឺ រលាកក្រពះ ឱ្យជាសះស្បើយ ដោយធម្មជាតិ

ជំងឺឈឺក្រពះ គឺជាប្រភេទជំងឺម្យ៉ាងដែលធ្វើឱ្យក្រពះ ពោះវៀនរបស់អ្នក មានសភាពក្តៅ ឈឺផ្សា
ពិបាកទ្រាំ។ ជាពិសេស​ នៅពេលយប់ធ្វើឱ្យអ្នកមិនអាចទទួលទានដំណេកបានលក់ស្រួលនោះ
ទេ។​ បញ្ហាដែលបណ្តាលឱ្យមានជំងឺឈឺក្រពះ គឺដោយសារតែ  ការទទួលទានចំណីអាហារមិន
ទៀងពេល ការទទួលទានអាហារដែលមានរសជាតិហិរខ្លាំងពេក  ដែលបណ្តាលឱ្យក្រពះរបស់
អ្នករលាក បង្កឱ្យមានជំងឺឈឺក្រពះ។

ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗ មួយចំនួនដើម្បីព្យបាលអាការ
ឈឺក្រពះ បានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ។

វិធីទី១៖ សូមយកផ្លែចេកទុំជោរ ១ផ្លែ កិនឱ្យម៉ដ្ឋលាយជាមួយនឹងទឹកដោះគោធ្វើពីផ្លែប័រ ១កែវ រួចផឹក
វាឱ្យបាន២ ទៅ​៣ដង ក្នុងមួយថ្ងៃ រយៈពេល ១ថ្ងៃ ទៅ២ថ្ងៃ ក្រពះរបស់អ្នកនឹងមានសភាពធូរស្បើយ។

មួយទៀត៖ សូមយកផ្លែចេកទុំជោរ ១ផ្លែ កិនឱ្យម៉ដ្ឋលាយជាមួយនឹងសាច់អំពិលទុំ​ (ម៉ដ្ឋ) ១ស្លាបព្រា
កាហ្វេ និង អំបិលបន្តិច កូរចូលគ្នាឱ្យសព្វ បន្ទាប់មក ផឹកវា ឱ្យបាន ២ដង ក្នុង  ១ថ្ងៃ រយៈពេល ១ ទៅ
២ថ្ងៃ ជាការស្រេច។

វិធីទី២៖ សូមស្លឹកជីអង្គាមស្រស់មកក្រឡុក យកទឹក ឱ្យបាន ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹក
ឃ្មុំ ១ស្លាបព្រាកាហ្វេ និង ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ  កូរចូលគ្នាឱ្យសព្វ  ផឹក ២ដងក្នុង ១ក្នុង រយៈ
ពេល ២ ទៅ ៣ថ្ងៃ អាចព្យាបាលបំបាត់អាការឈឺក្រពះ និង ព្យាបាលជំងឺរាក បានយ៉ាងឆាប់រហ័ស។

វិធីមួយទៀត៖ សូមយកស្លឹកជីអង្គាមស្ងួតម៉ដ្ឋ ១ស្លាបព្រាកាហ្វេលាយជាមួយនឹងទឹកក្តៅ ១ពែង ទុក
រយៈពេល ១០នាទី រួចផឹក ៣ ទៅ ៤ ក្នុង ១ថ្ងៃ នឹងជួយឱ្យក្រពះរបស់អ្នក  មានសភាពធូរស្បើយ បាន
ឆាប់រហ័ស៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies