កាលពីពេលថ្មីៗនេះប្រជាជនរាប់សិបនាក់នៅក្នុងខេត្ត Java ប្រទេស ឥណ្ឌូនេស៊ី បាននាំគ្នា
មកដេកពេញលើផ្លូវដែក ដោយពួកគេមានជំនឿថាធ្វើយ៉ាងនេះអាចជួយអោយពួកគេអាច
ព្យាបាលជំងឺបាន ។
ប្រទេស ឥណ្ឌូនេស៊ី មិនត្រឹមជាប្រទេសដែលមានកិត្តិស័ព្ទល្បី ដែលទាក់ទងទៅនឹង សត្វ
ពស់ ជំនឿប្លែកៗ ដូចជាពិធីដេញខ្មោច អារក្ស ប៉ុណ្ណោះទេ តែក៏ត្រូវបានដឹងថាគឺជាប្រទេស
ដែលមានការព្យាបាលប្លែកៗខុសពីគេផងដែរ ជាក់ស្តែងពេលថ្មីៗនេះប្រជាជន ឥណ្ឌូនេស៊ី
ទាំងក្មេងចាស់ រាប់សិបនាក់បាននាំគ្នាមកដេកជាហូរហែរពេញលើផ្លូវដែក នៅក្នុងខេត្ត Java
ក៏ព្រោះតែពួកគេមានជំនឿថា ថាមពលដែលមាននៅលើដែកនៃដងផ្លូវនោះ អាចជួយព្យា
បាលជំងឺផ្សេងៗរបស់ពួកគេបានជាសះស្បើយឆាប់រហ័ស ដោយមិនចំណាយអស់ប្រាក់
កាសទៀតផង ៕
(ប្រភពពី Qiqu)
ដោយ៖ យ៉ាវីន