CamNews

iPhone 6 អេក្រង់ 5,5 inch មិនអាចបង្ហាញខ្លួន ក្នុងឆ្នាំនេះ ដោយបញ្ហាបច្ចេកវិទ្យា

ព័ត៌មានចចាមអារ៉ាមកន្លងមកនេះ ឱ្យដឹងថា iPhone 6 4.7 inch និង phablet 5.5 inch របស់
Apple នឹងបង្ហាញខ្លួន នៅក្នុងខែកញ្ញាខាងមុខ ប៉ុន្ដែ មកដល់ពេលនេះ Apple ប្រហែលជាមិន
អាចបញ្ចេញស្មាតហ្វូនទាំងនេះ ទៅតាមការកំណត់។

"iPhone 6" និង "iPhone 6c" ស្មាត​ហ្វូន​គំរូ របស់ Martin Hajek.

Ming-Chi Kuo អ្នកវិភាគ ថ្លែងប្រាប់ AppleInsider ថា Apple កំពុងជួបបញ្ហាអេក្រង់របស់ iPhone
6 ក៏ដូចជាពណ៌ នៅលើសម្បកលោហធាតុ។ លោក Ming-Chi Kuo ថ្លែងថា “បញ្ហាទាំងនេះ
អាចនឹងស្មុកស្មាញខ្លាំង សម្រាប់ឧបករណ៍ដែលមានអេក្រង់ធំ”។

លោក Ming-Chi Kuo ក៏បានបន្ថែមថា អេក្រង់លើ iPhone ខ្នាតធំ នឹងប្រើកញ្ចក់ sapphire យ៉ាង
នេះក្ដី វាក៏នឹងត្រូវតែ “យកឈ្នះ” ក្នុងការពិសោធ ដោយការទម្លាក់ទៅលើថ្ម ទើបអាចចាប់ផ្ដើម
បញ្ចេញលក់ក្នុងទីផ្សារ។

កំណែ​គំរូ iPhone 6 អេក្រង់ 4.7-inch និង 5.5-inch និង iPhone 5s (រូប​ភាព ៖ TechSmartt
តាម​រយៈ YouTube

អ្នកវិភាគខាងលើ ក៏បានបញ្ជាក់ផងដែរថា ប្រសិនត្រូវបានដាក់លក់ក្នុងឆ្នាំនេះ នោះ iPhone 6
កំណែ 5.5 inch អាចនឹងមានវត្តមានក្នុងទីផ្សារអំឡុងពាក់កណ្ដាលត្រីមាសទី ៤ (ខែវិច្ឆិកា) គឺ
យឺតពេលបន្ដិច ធៀបនឹង iPhone 6 កំណែ 4.7 inch ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Appleinsider