ក្នុងម៉ោងរៀន នៃសាលាបឋមសិក្សាមួយកន្លែង អ្នកគ្រូសុភាព បានសួរទៅកាន់កូនសិស្សតូចៗថា៖
អ្នកគ្រូ៖ មើលប្អូនៗ នៅពេលឳពុកម្តាយឈ្លោះទាស់ទែងគ្នា តើកូនៗនឹងក្លាយទៅជាយ៉ាងដូចម្តេច?
លីនណា៖ ចាស៎! អ្នកគ្រូ កូនៗបាត់បង់ ភាពកក់ក្តៅ!

បញ្ញា៖ បាទ! អ្នកគ្រូ កូនៗអាចក្លាយជាក្មេងញៀនថ្នាំញៀន!
សៅ៖ បាទ! អ្នកគ្រូ កូនៗនឹងមិនស្តាប់ឳពុកម្តាយ ហើយក្លាយជាក្មេងកោងកាច!
ពេលនោះ ប្រុក ដែលជាសិស្សអង្គុយក្រោយគេក្នុងថ្នាក់ ក៏លើកដៃឆ្លើយឡើងថា៖
ប្រុក៖ មិនពិតទេអ្នកគ្រូ ! អ្នកទាំង៣នាក់នោះ និយាយខុសហើយ ពេលឳពុកម្តាយឈ្លោះគ្នា កូនៗ
នឹងក្លាយជាអាជ្ញាកណ្តាល ចាំឃាត់ការប្រកួតវាយតប់គ្នា រវាងឳពុកនិងម្តាយ!
អ្នកគ្រូ៖ អុញ! ត្រូវម្យ៉ាងដែរ ។

ដោយ៖ វណ្ណៈ
ប្រភព៖ khmer