(ភ្នំពេញ)៖ បុរសម្នាក់ដែលជាអ្នករកសុី លក់គ្រឿងបន្លាស់រថយន្ត ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធ ទៅនិងបណ្ដឹងរឿងឆបោកលុយ គេជិត ៧លានដុល្លារ។

យោងតាមប្រភពពី មន្ត្រីព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបង្ហើបអោយដឹងថា បុរសខាងលើនេះមានឈ្មោះសំអឿន មានមុខរបររកសុីលក់គ្រឿងបន្លាស់រថយន្ត ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ ឌក្រសួងមហាផ្ទៃឃាត់ខ្លួន នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ យកទៅធ្វើការសួរនាំពាក់ព័ន្ធ ទៅនឹងបណ្ដឹងរឿងឆបោកប្រាក់គេ មានចំនួនរហូតដល់ទៅ ៦លានដុល្លារ និងចេញសែក អត់សាច់ប្រាក់ ចំនួន ៨០មុឺនដុលា្លរ ថែមទៀត។ បច្ចុប្បន្នបុរសខាងលើកំពុងឃាត់សួរនាំ នៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅតុលាការហើយ តែព័ត៌មានលំអិត យ៉ាងណានោះគេនៅមិនទាន់ បញ្ចេញអោយដឹងនៅឡើយទេ។

បើមានព័ត៌មានថ្មី Fresh News នឹងធ្វើការចេញផ្សាយបន្តទៀត៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី