CamNews

បុរសម្នាក់ព្យាយាមលេបថ្នាំធ្វើអត្តឃាត២ដង តែមិនសម្រេច លើកទី៣ចងកស្លាប់ ទុកប្រពន្ធឲ្យនៅម្នាក់ឯង

(ភ្នំពេញ)៖ កម្មករសំណង់ម្នាក់ បានព្យាយាមគិតខ្លីធ្វើអត្តឃាតខ្លួនឯង ជាច្រើនលើកច្រើនសារណាស់មកហើយ រហូតព្យាយាមទាល់តែបានសម្រេច ក្រោយពីផឹកស៊ីស្រវឹងជោគជាំ​ រួចទៅចងកសម្លាប់ខ្លួន នៅក្នុងរោងដេកការដ្ឋានសំណង់មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន មកត្រួតពិនិត្យនៅវេលាម៉ោង០៥និង០០នាទី ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៦ តាមផ្លូវបេតុង ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះឈ្មោះ នួន សុរយា អាយុ២៧ឆ្នាំ មានមុខរបរជាកម្មករសំណង់ ប្រពន្ធឈ្មោះ មាន ខ្មៅ អាយុ២៨ឆ្នាំ មានមុខរបរជាកម្មការិនី ពួកគទាំង២នាក់ បានរៀបអាពាហ៍ពិពាហ៍តាំងពីឆ្នាំ២០១០ និងមិនមានកូនចៅជាមួយគ្នាទេ ព្រមទាំងមានស្រុកកំណើតនៅ ភូមិស្រះតាអឹម ឃុំអង្គរ ស្រុកមេសាង ខេត្តព្រៃវែង។ ស្ត្រីជាប្រពន្ធបានឲ្យដឹងថា មុនកើតហេតុនៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ត្រីជាប្រពន្ធបានចេញពីរោងចក្រ មកដល់ការដ្ឋានសំណង់ ដែលជាកន្លែងស្នាក់នៅ បានឃើញប្ដីរបស់ខ្លួនចេញ ទៅផឹកស៊ីជាមួយមិត្តភក្តិ ដែលជាកម្មករសំណង់ដូចគ្នា រហូតដល់ម៉ោងជិត០៧យប់ ទើបត្រឡប់មកវិញ ដោយស្រវឹងជោគជាំ និងបានទាស់សម្ដីជាមួយប្រពន្ធបន្តិចបន្តួច ហើយក៏នាំគ្នាចូលដេកអស់ទៅ។

លុះព្រឹឡើងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ត្រីជាប្រពន្ធបានក្រោកឡើង ដើម្បីទៅបត់ជើងតូចក៏ឃើញប្ដីរបស់ខ្លួន បានចងក នៅនិងធ្នឹមរោងដេក ស្លាប់បាត់បង់ជីវិតទៅហើយ។ ស្ត្រីជាប្រពន្ធបានបន្តទៀតថា ប្ដីរបស់គាត់បានព្យាយាមលេបថ្នាំ ធ្វើអត្តឃាតមួយដងទៅពីដងរួចមកហើយ ប៉ុន្តែមិនបានសម្រេចដោយជួយសង្គ្រោះទាន់។ ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋាន បានមកអន្តរាគមន៍ ត្រួតជុំវិញទីតាំងកើតហេតុ និងពិនិត្យសាកសពព្រមទាំង មានរៀបរាប់ឲ្យដឹងពីស្ត្រីជាប្រពន្ធ ទើបសមត្ថកិច្ចហានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងក សម្លាប់ខ្លួនពិតប្រាកដមែន ដោយសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅឯស្រុកកំណើតខេត្តព្រៃវែង តាមប្រពៃណីរួចរាល់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី