ព័ត៌មានអន្តរជាតិ ៖ កូរ៉េខាងជើង បានកាត់ ទោស ប្រហារជីវិត ប្រធានការពារជាតិ របស់ខ្លួនចោល ដោយសម្រេច កាត់ទោស ដោយ ដាក់វត្តមាននៅចំពីមុខ កាំភ្លើង បាញ់ប្រឆាំងយន្តហោះ នេះបើ យោងតាម ការគូស បញ្ជាក់ ពី ទី ភ្នាក់ ងារ ស៊ើបអង្កេតជាតិ កូរ៉េខាងត្បូង ( National Intelligence Service) ទៅកាន់សមាជិកសភាខណៈប្រការនេះត្រូវបានគេមើលឃើញថាជាការធ្វើវិសុទ្ធកម្មកម្រិត ខ្ពស់ជាស៊េរី ចាប់តាំងពីលោក គីម ជុងអ៊ុន ចូលកាន់តំណែង ។

ប្រធាន ការពារជាតិ លោក Hyon Yong Chol ជាប្រមុខដឹកនាំ សម្បទាយោធា មូលដ្ឋាននុយក្លេអ៊ែរ រងនូវការចោទប្រកាន់ទោសក្បត់ជាតិ រួមបញ្ចូលនឹងទោស ការមិនគោរពតាម បញ្ជា មេដឹកនាំលោក គីម ក៏ដូចជា ទោស កើតចេញពីការលង់លក់ (ដេក) អំឡុងកម្មវិធីជាតិផ្លូវការ មួយ មានការចូលរួម ជាកិត្តិយល ពីសំណាក់ មេដឹកនាំវ័យក្មេងរូបនេះ លោក គីម នេះបើ យោង តាម សេចក្តីសង្ខេបមាននៅក្នុងកិច្ចប្រជុំផ្ទាល់ខ្លួន របស់សមាជិកសភា កូរ៉េខាងត្បូង ជាមួយ នឹងភ្នាក់ងារ ចារកម្ម នៅថ្ងៃពុធ កន្លងទៅ ។

គួររំឮកថា ការកាត់ទោសស្លាប់ ប្រហារជីវិត ប្រធានការពារជាតិខាងលើ មានការចូលរួមនិងទស្សនា ដោយផ្ទាល់ ពីសំណាក់ មហាជន រាប់រយនាក់ នេះបើយោងតាមភ្នាក់ងារស៊ើបអង្កេតNISចែករំលែក ដល់សមាជិក សភា ។ ពុំទាន់ជាក់ច្បាស់ អំពីរបៀប NIS ទទួលបានព័ត៌មានខាងដើម ខណៈពុំមាន លទ្ធភាពអាចទៅរួច ក្នុងការផ្ទៀងផ្ទាត់ព័ត៌មានច្បាស់ការណ៍ ជាមួយនឹងបណ្តា ភ្នាក់ងារស៊ើបអង្កេត ពីប្រទេស កូរ៉េខាងជើង ។ ប៉ុន្តែ Shin Kyoung-min សមាជិកសភា ក៏ដូចជា សមាជិក New Politics Alliance for Democracy ដែលបានចូលរួមកិច្ចប្រជុំសង្ខេបខាងលើ អោយ ដឹងថា មន្រ្តី NIS គូស បញ្ជាក់អោយដឹងថា ខ្លួនអាចបញ្ជាក់បាន ដោយដកស្រង់ចេញពីច្រើនប្រភព បើទោះជាស្ថិតនៅក្នុង ដំណាក់កាលស៊ើបអង្កេត ប៉ុន្តែ ពួកគេមានជំនឿជាក់ និងទំនុកចិត្ត ។

អ្នកជំនាញ វិភាគព្រឹត្តិការណ៍សង្គម កូរ៉េខាងជើងអោយដឹងថា បើទោះជាគ្មានសញ្ញាណ ស្តីពីអស្ថេរ ភាពនៅក្នុងទីក្រុង ព្យុងយ៉ាង ប៉ុន្តែ វិសុទ្ធកម្ម អាចនៅតែបន្តមាន។ គួរបញ្ជាក់ថា មេដឹក នាំ វ័យក្មេង នៃប្រទេសកុម្មុយនីស្ត កូរ៉េខាងជើង លោក គីម បានបញ្ជាអោយមានការកាត់ទោសប្រហារជីវិតមន្រ្តី ១៥ នាក់ អំឡុងឆ្នាំនេះ ជាការដាក់ទោស ពាក់ព័ន្ធទៅនឹងការប្រឆាំង របប ដឹកនាំរបស់ខ្លួន ។ សរុប រួម តួរលេខ មន្រ្តីដល់ទៅ ៧០ នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ចាប់តាំងពី លោក គីម ជុងអ៊ុន ឡើងកាន់តំណែង ក្រោយពីឪពុករបស់លោក ទទួលមរណភាព នៅក្នុងឆ្នាំ ២០១១ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA