Twitch បានបំបែកឯតទគ្គកម្មឱ្យអ្នកទស្សនាបានឃើញរួចហើយ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០ ចំពេលបិទប្រទេសក្នុងគ្រាអាសន្ន (Lock Down) ដោយសារ Covid 19 ដែលមានចំនួនច្រើនជាង ៣ ពាន់លានម៉ោង ដែលបានមើលនៅក្នុងត្រីមាសទីមួយ ជាលើកដំបូង។ ហើយនៅត្រីមាសទី ២ វាហាក់ដូចជាថា Twitch បានបំបែកឯតទគ្គកម្មទៅលើ Platform ជាច្រើនទៀត ។

យោងតាមរបាយការណ៍ថ្មីពី Streamlabs និង Stream Hatchet បានឱ្យដឹងថា Twitch ត្រូវបានគេមើលឃើញថា មានការកើនឡើងយ៉ាងខ្លាំងចំនួន ៦២,៧% នៅក្នុងម៉ោងដែលបានមើល(Views)ពីត្រីមាសទី ១ ឆ្នាំ ២០២០ ឈានដល់ ៥ ពាន់លានម៉ោង ដែលបានមើលនៅក្នុងត្រីមាសទី ២ ។ តួលេខនេះបានកើនឡើង ៨៣,១% ពីមួយឆ្នាំទៅមួយឆ្នាំ និងជួយពង្រឹងអោយ Twitch ឱ្យក្លាយជាអ្នកនាំមុខគេក្នុងចំណោមសេវាកម្មស្ទ្រីមហ្គេម ដែលមានចំណែកទីផ្សារ ៦៧,៦% ។

របាយការណ៍ បានរកឃើញថា Twitch ក៏បានបំបែកឯតទគ្គកម្មសម្រាប់ម៉ោង stream ប្លែកៗ និងចំនួនអ្នកមើល មានការកើនឡើងស្របគ្នាក្នុងត្រីមាសទី ២ ។ បើនិយាយពីការស្ទ្រីមវិញ Twitch បានលោត ៥៨,៧% ពី ១២១,៤ លានម៉ោងក្នុងត្រីមាសទី ១ ដល់ ១៩២,៧ លានម៉ោង ក្នុងត្រីមាសទី ២ ។ channels ថ្មីៗបានកើនឡើងពី ៦៣,៩ ភាគរយពីមួយត្រីមាសទៅមួយត្រីមាសពី ៦,១ លាន Channel ក្នុងត្រីមាសទី ១ ដល់ជិត ១០ លាននាក់នៅត្រីមាសទី ២ ។ ហើយចំនួនអ្នកទស្សនាស្របគ្នាមធ្យម មានន័យថា ចំនួនអ្នកទស្សនា ដែលកំពុងទស្សនា Twitch ក្នុងពេលតែមួយបានកើនឡើង ៦៣,៤% បើប្រៀបធៀបទៅនឹងត្រីមាសឈានដល់ ២,៤ លាននាក់នៅត្រីមាសទី ២ ។

គេហទំព័រ YouTube Gaming Live ក៏បានមើលឃើញពីការកើនឡើងចំនួន ១៩,១ ភាគរយនៃម៉ោង Live នៅក្នុងត្រីមាស ដែលឈានដល់ ១៦,៩ លាន ម៉ោង និង Channel ថ្មីៗ បានកើនឡើង ២២,៧ ភាគរយនៅក្នុងត្រីមាសដល់ ១,១ លាន Channel ។

Facebook Gaming មិនទាន់មានរបាយការណ៍ជាក់លាក់នោះទេ ប៉ុន្តែចំនួនម៉ោងដែលបានមើលលើសេវាកម្មបានកើនឡើង ៤៨.៥ ភាគរយ និងចំនួន ៨២២ លានម៉ោង ។ ម៉ោង Live បានកើនដល់ ៦,១ លានម៉ោង និង Page Live Game នានាបានទៅដល់ ២០៣.៥៥៤ Page ។ ទោះយ៉ាងណា ហ្វេសប៊ុកនៅតែមានចំណែកទីផ្សារត្រឹមតែ ១១ ភាគរយប៉ុណ្ណោះ ហើយដែលមិនបានផ្លាស់ប្តូរចាប់តាំងពីត្រីមាសទី ១ ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ Techcrunch