CamNews

ធ្លាយរបាយ​ការណ៍​ថ្មី៖ ​តំបន់​អាស៊ី​អាគ្នេយ៍​អាច​នឹង​ក្លាយ​ជា «មូលដ្ឋាន​របស់​ក្រុម​ISIS នៅ​ពេល​អនា​គត

(ឥណ្ឌូណេស៊ី)៖ តំបន់អាស៊ីអាគ្នេយ៍ អាចនឹងក្លាយជាមូលដ្ឋាន របស់ក្រុម ISIS នៅពេលអនាគតនៅក្នុងករណី ពួកគេបាត់បង់មូលដ្ឋាន នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់។ នេះបើតាមរបាយការណ៍របស់ Institute of Policy Analysis of Conflict ឬហៅកាត់ថា IPAC​ ដែលចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៦។

យោងតាមរបាយការណ៍ មានចំណងជើងថា ​IPAC Report ៣៣ នៃវិទ្យាស្ថាន IPAC មានមូលដ្ឋាននៅក្នុងទី​ក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងតំបន់ក្បែរ​ខាងជាច្រើន អាចនឹងប្រឈមមុខ​​នឹងការបង្កើត នឹងគោលដីថ្មីរបស់ ISIS​ ត្បិតគេធ្លាប់បានដឹង​ហើយ​ថា តំបន់ភាគខាងត្បូងហ្វីលីពីន គឺជាជម្រករបស់ពួក ឧទ្ទាម Abou Sayyaf ដែលបានស្បថ​ដើរតាមមាគ៌ា​ពួក ISIS កាលពីឆ្នាំ២០១៤ ដូច្នេះចង់ ឬមិនចង់វាបាន ក្លាយជាមូលដ្ឋានអ្នកគំាទ្រ​ ISIS នៅក្នុងប្រទេសហ្វីលីពីន ​រួចស្រេចទៅហើយ។

ជាងនេះទៅទៀតក្រុមភេរវករ នៅភាគខាងត្បូងហ្វីលីពីន បានផ្សារភ្ជាប់ទំនាក់ទំនង យ៉ាងជិតស្និទ្ធ​ជាមួយនឹង ពួកភេរវករនៅម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ឬនៅភាគខាងត្បូង ប្រទេសថៃ ក្នុងបរិបទដែលពួក ISIS នៅស៊ីរី និងអ៉ីរ៉ាក់ កំពុងបាត់បង់មូលដ្ឋានជាបន្តបន្ទាប់។ បន្ថែមពីនេះភេរវករ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិបាកចូលទៅ កាន់តំបន់មជ្ឈិមបូព៌ាដោយសារ ប្រតិបត្តិការប្រយុទ្ធប្រឆំាង​នឹងភេរវកម្ម​ មានសភាពខ្លាំងក្លា​ដូច្នេះពួកគេ អាចនឹងស្វែងរកការបង្កើតមូលដ្ឋានថ្មី មួយនៅក្នុងតំបន់តែម្ដង។

គួរបញ្ជាក់ថា បើតាមរបាយការណ៍​ខាងលើដដែល ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី អាចនឹងប្រឈមុខ​ខ្លំាងជាងគេ ចំពោះការគំរាមកំហែង​ពីសំណាក់ពួកភេរវករ នៅតំបន់អាស៊ី​អាគ្នេយ៍៕

ប្រភព ៖ Sputnik