ព័ត៌មានអន្តរជាតិ ៖ កូរ៉េខាងត្បូង បានយល់ព្រម ក្នុងការផ្អាកការ ចាក់ ផ្សាយសំឡេងឃោសនា នៅតាមបណ្តោយព្រំដែន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរួមជាមួយ នឹង កូរ៉េខាងជើង ឈានទៅ បញ្ជប់ភាពតានតឹង ដែលក្តៅគគុកខ្លាំងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតាមបណ្តោយ ព្រំ ប្រទល់ដែន ឧបទ្វីបកូរ៉េ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុង សេអ៊ូល បានចាប់ផ្តើមធ្វើការរចាក់ផ្សាយ សំឡេងឃោសនា នៅ តាមបណ្តោយព្រំដែន បណ្តោយពី ពលទាហានរបស់ខ្លួន ២រូបទទួលរងរបួសដោយសារតែគ្រាប់ មីននៅតំបន់ព្រំប្រទល់ដែន កាលពីដើមខែ សីហា កន្លងមកនេះ ។ មន្រ្តីជាន់ខ្ពស់ ពីសំណាក់ភា គីកូរ៉េខាងត្បូង ទទួលបន្ទុកខាងកិច្ចការ ការទូត ចរចារនោះ អោយដឹងថាកិច្ចព្រមព្រៀងនេះអាច សម្រេចទៅបាន បន្ទាប់ពីកូរ៉េខាងជើង ស្តែងចេញនូវភាពសោកស្តាយ ចំពោះការកើតមានឡើង នូវគ្រោះថ្នាក់គ្រាប់មីន ឈានទៅដល់ ទាហានកូរ៉េខាងត្បូង ២ នាក់ រងរបួស ។

South Korean presidential security adviser Kim Kwan-jin (R) shakes hands with N Korea Senior
Official

មុននឹងកិច្ចព្រមព្រៀងសម្រេចបានផ្លែផ្កា ពុំមែនជារឿង ងាយស្រួល នោះទេ ពោល សមភាគីនៃ ឧបទ្ទីបកូរ៉េ បានពិភាក្សា ដោយបើកកិច្ចប្រជុំកំពូលអស់រយៈពេលជាច្រើនម៉ោងឆ្លើយតបទៅនឹង ភាពតានតឹងដែលបានកើតមានឡើងចាប់តាំងពីថ្ងៃ ព្រហស្បត្តិ៍ សប្តាហ៍កន្លងមកនេះ មានការ បាញ់ផ្លោងគ្រាប់កាំភ្លើងធំ នៅតាមព្រំប្រទល់ដែន ។ គួររំឮកថា កិច្ចព្រមព្រៀង ក្រោយពីកិច្ចប្រជុំដែល បានធ្វើឡើងតាំងពីចុងសប្តាហ៍មុន និងឈានចូលមក ដល់ដើម្បីសប្តាហ៍នេះបានសម្រេច ចេញជា ៦ចំណុចសំខាន់ៗ ដោយក្នុងនោះប្រទេសកូរ៉េ ទាំងពីរបានព្រមព្រៀងគ្នាថានឹងបន្តរៀប ចំកិច្ចប្រជុំ អន្តរកូរ៉េ ដែល អាចប្រព្រឹត្ត ទៅនៅទីក្រុង សេអ៊ូល ឬ ព្យុងយ៉ាង ទៅតាមពេលវេលា អំណោយផលខាងមុខ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី