(ញូវហ្សឺលែន) ៖យុវជនអាយុ១៦ឆ្នាំម្នាក់ ឈ្មោះ Richard Keremeta បានបាត់បង់ជីវិត ដោយនឹកស្មានមិនដល់ បន្ទាប់ពីត្រូវមិត្តភក្តិលោត ពីលើស្ពានមកសង្កត់រូប គេ ដែលកំពុងហែលទឹកទន្លេ។

ក្រុមសង្គ្រោះ បានមកដល់កន្លែងកើតហេតុ ស្ថិតនៅប្រទេសញូវហ្សឺលែន និងព្យាយាមជួយ Keremeta ដោយចំណាយពេល អស់មួយម៉ោងនៅតែមិនអាច សង្គ្រោះជនរងគ្រោះរូបនេះបានឡើយ។

យុវជនបង្កហេតុ អាយុ១៧ឆ្នាំ ដែលជាមិត្តជនរងគ្រោះ បានទៅកាន់ស្ថានីយប៉ូលីស សារភាពពីរឿងនេះថា នៅថ្ងៃកើតហេតុគេ បានលោតពីលើស្ពាន Te Kopua ហើយក៏សង្កត់លើ Keremeta ដោយចៃដន្យ ពេលដែលគេកំពុងហែលក្នុងទឹកទន្លេ ប៉ុន្តែហេតុការណ៍នេះដែរ គេមិនត្រូវបានប៉ូលីសធ្វើការចោទប្រកាន់ទេ ហើយក៏មិនមានការ បញ្ជាក់ឲ្យច្បាស់ពីមូលហេតុ ដែលយុវជននេះលោតពីលើស្ពាន ព្រោះអ្វីដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី