CamNews

Man Utd ព្រម​ព្រៀង​ក្នុង​ការ​ផ្ទេរ Pogba ក្នុង​តម្លៃ ១០០​លាន​​ផោន​​ហើយ និង​ត្រៀម​ចុះ​កិច្ច​សន្យា​នា

(មេនឆេស្ទើ)៖ ក្លឹបបិសាចក្រហម Manchester United របស់អង់គ្លេសសម្រេចទិញបានកីឡាករខ្សែបម្រើជនជាតិបារាំង Paul Pogba ពី​ក្លឹប​សេះ​បង្កង់ Juventus របស់​អ៊ីតាលី​ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ថ្មី ១០០​លាន​ផោន​។

សារព័ត៌មាន Dialymail បានផ្សាយឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នេះថា ក្លឹបជើងខ្លាំងនៅក្របខណ្ឌកំពូល Premier League បាន​សម្រេច​នៅ​យក​អតីត​កីឡាករ​ដែល​បាន​ចាក​ចេញពីទឹកដី Old Trafford ក្នុងឆ្នាំ២០១២ ត្រឡប់មកវិញហើយ ហើយ​ក៏​ជា​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ផង​ដែរ ក្នុង​កំណត់​ត្រា​ទិញ-ដូរ​កីឡាករ​ប្រចាំ​ឆ្នាំ​២០១៦​នេះ ក្រោយ​ពេល​ខ្សែ​ប្រយុទ្ធ​ជន​ជាតិ​អាហ្សង់ទីន Gonzalo Higuain បានផ្លាស់ចេញពីក្លឹប Napoli ទៅលេងឲ្យក្លឹប Juventus ​វិញនោះ។

គ្រូបង្វឹកថ្មីក្នុងក្លឹប Man Utd លោក Jose Mourinho បានបញ្ជាក់ថា «យើងនឹងចុះកិច្ចសន្យាជាមួយកីឡាថ្មីមួយទៀត មុនរដូវកាលថ្មី​ចាប់​ផ្តើម​ថ្ងៃ​ទី​១៣ សីហា​ខាង​មុខ ដែល​នឹង​ត្រូវ​ជួប​ក្រុម AFC Bouremouth នៅថ្ងៃបើកឆាក Premier League»។

សូមបញ្ជាក់ផងដែរថា កីឡាករខ្សែបម្រើ វ័យ២២ឆ្នាំ Paul Pogba មិនបានរួមដំណើរទៅប្រកួតលក្ខណៈមិត្តភាពបែប ទេសចរណ៍​នៅ​ប្រទេស​អូស្រ្តាលី​ឡើយ ដោយ​គេ​យក​ពេល​ទៅ​លំហែ​កាយ​នៅ​សហរដ្ឋអា​មេរិក ក្រោយពេលចប់បេសកកម្ម ជួយក្រុម​ជម្រើស​ជាតិ​មាន់​គក​បា​រាំង ក្នុង​យុទ្ធនា​ការ Euro 2016 ដោយ​បាន​ត្រឹម​តែ​លេខ​២ បន្ទាប់ពីព័រទុយហ្គាល់ ១-០ នៅវគ្គផ្តាច់ព្រ័ត្រនោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង