CamNews

ដួង ម៉ានិច និង អាន គុណកូឡា ត្រូវ​​គេ​សង្ស័យ​ថា សិ្នទ្ធស្នាល​លើសពី​មិត្ត​ភាព​ធម្មតា

(ភ្នំពេញ)៖ ស្របពេលដែលតារាសម្តែងស្រី ធ្លាប់រងនូវព្យុះភ្លៀង​អាស្រូវរិះគន់ រឿងស្លៀកពាក់សិចស៊ី នាពេលកន្លងមក កញ្ញា ដួង ម៉ានិច បានរៀបចំធ្វើឲ្យមាន ការភ្ញាក់ផ្អើល សម្រាប់តារាចម្រៀង​ប្រុស លោក អាន គុណកូឡា នាឱកាសថ្ងៃខួបកំណើតគំរប់អាយុ២៧ឆ្នាំ កាលពីថ្មីៗ​នេះ ស្រាប់​តែមានប្រភពខ្លះ បានដាក់ការសង្ស័យថា ភាពស្និទ្ធស្នាល រវាងអ្នកទាំង​ពីរ អាច​មា​ន​អ្វី​លើសពីមិត្ត​ភាព​ ត្រឹមរាប់អានគ្នាធម្មតា ពោលគឺចាប់តាំងពីពួកគេ វិលត្រឡប់​ពីច្រៀង និងសម្តែងនៅលើទឹកដី ប្រទេសកូរ៉េវិញ ហាក់មានភាពផ្អែមល្ហែម ប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មី។

គេចាំបានថា កាលពីអំឡុងមុនពេលពិធីបុណ្យ ចូលឆ្នាំខែប្រមាណ ជាង១សប្តាហ៍ គឺតារាចម្រៀង-សម្តែងប្រុសស្រី​ លោក អាន គុណកូឡា និងកញ្ញា ដួង ម៉ានិច បានដឹកដៃបណ្តើគ្នា​ ចេញដំ​ណើ​​រពីប្រទេសកម្ពុជា ដើម្បីស្នាក់នៅច្រៀង-សម្តែង លើទឹកដីប្រទេសកូរ៉េ រយៈពេល៥ថ្ងៃ ដោយមាន​ការរួមដំណើរ ជាមួយតារាស្រីរបស់ខ្មែរម្នាក់ទៀត គឺកញ្ញា ប៉ែន ស្រីពេជ្រ ។ អ្វីដែលជាការកត់​ស​ម្គា​ល់ ចាប់តាំងពីពេលនោះមក រវាងលោក អាន គុណកូឡា និង ដួង ម៉ានិច ចាប់ផ្តើមមាន​ភាពខុសគ្នា ត្រង់ពួកគេតែងបង្ហាញ​ពីការយកចិត្តទុកដាក់ និងបារម្ភពីគ្នា ខុសពីធម្មតា។

ជាក់ស្តែង កាលពីរាត្រីថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះ តារាស្រីកញ្ញា ដួង ម៉ា​និច បានធ្វើឲ្យតារាប្រុសរូបសង្ហា លោក អាន គុណកូឡា មានភាពភ្ញាក់ផ្អើល ស្ទើរតែហា​និយា​យអ្វីមិនរួច ខណៈដែលតារាស្រីរូបនេះ រៀបចំនំខួបកំណើត ដើម្បីsurprise ចំថ្ងៃ​ខួបកំណើ​ត​លោ​កនាឱកាសពួកគេ ទៅចូលរួមកម្មវិធីមង្គលការ មន្រ្តីធំម្នាក់ នៅចេនឡា ដោយពិធីនេះ ក៏មានវត្ត​មានលោក ហ៊ុន ម៉ាណែត ចូលរួមជាពិសេស ផងដែរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ លោក អាន គុ​ណកូឡា ក៏បានបង្ហាញពីសកម្មភាព នៃការរៀបចំនំខួបកំណើត ដែលជាការផ្តើមគំនិត​ ពីសំ​ណាក់តារាស្រី ដួង ម៉ានិច ដោយមានការភ្ជាប់ ជាមួយរូបភាពជាច្រើនសន្លឹក និងឃ្លីបវីដេអូ ហើ​យសរ​សេរថា «អរគុណខ្លាំងណាស់បង ហ៊ុន ម៉ាណែត និង ប្អូនស្រីសំណប់ ដួង ម៉ានិច ដែលបា​ន surprise ខ្ញុំក្នុងថ្ងៃនេះ !»។ ទន្ទឹមគ្នានេះដែរ ក៏មានការផ្ញើសារជូនពរ លោកជាច្រើនផងដែរ ពីសំ​ណាក់ទស្សនិកជន គាំទ្រលើហ្វេសប៊ុក។

យ៉ាងណាមិញ ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ Khmertalking មិនអាចទំ​នាក់ទំន​ង​សួ​រនាំបន្ថែម ពីលោក អាន គុណកូឡា និងកញ្ញា ដួង ម៉ានិច បាននៅឡើយទេ។ ដូច្នេះ​Khm​ertal​king និងស្វែងរកការបកស្រាយការពិត ពីសំណាក់តារាប្រុស-ស្រីទាំងពីរដួងនេះ នៅ​ពេល​ក្រោ​យ​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង