ព័ត៌មានអន្តរជាតិ ៖ ជនអន្តោប្រវេសន៍ ៥០ នាក់ ត្រូវបានប្រទះឃើញថា បានសម្លាប់បាត់បង់ជីវិត ពីទូកចំណាកស្រុក ចំណុះទៅដោយជន អន្តប្រវេសន៍ដែលបានចូលដល់ទឹកដី ប្រទេស ល៊ីប៊ី នេះ បើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីឆ្មាំសមុទ្រ ប្រទេសអ៊ីតាលី ។

សារព័ត៌មាន អ៊ីតាលី ចុះផ្សាយអោយដឹងថា ជនរង គ្រោះស្លាប់ បាត់បង់ ជីវិតទាំងអស់ គឺអាចនឹង បណ្តាលមកពី ការថប់ដង្ហើមខ្លាំង ។ ជនអន្តោប្រវេសន៍ ប្រមាណ ៤៣០ នាក់ ផ្សេងទៀត ត្រូវបាន ក្រុមការងារ នាវាឆ្មាំសមុទ្រ Poseidon សហការគ្នាជាមួយនឹង ភ្នាក់ងារ Frontex របស់សហភាព អឺរ៉ុប ធ្វើការជួយសង្គ្រោះ ខណៈពួកគេមានជោគវាសនា នៅរស់នៅឡើយ ។ របាយការណ៍ បញ្ជាក់ អោយដឹងថា ជនអន្តោប្រវេសន៍ រាប់ ពាន់នាក់ បានស្លាប់បាត់បង់ជីវិត ខណៈរាប់ពាន់នាក់ ផ្សេង ទៀត ត្រូវបានជួយសង្គ្រោះ អំឡុងការធ្វើដំណើរ ទាំងប្រថុយជីវិតរបស់ពួកគេនៅលើដែនជលសារ ដ៏ធំល្វឹងល្វើយ តួយ៉ាងអំឡុងថ្ងៃពុធ ម្សិលមិញនេះ គឺជាបេសកម្មមួយ ក្នុងចំណោម ១០ បេសកម្ម នៃការចេញជួយសង្គ្រោះចុងក្រោយគេបំផុត នៅក្នុង ដែនទឹកប្រទេស ល៊ីប៊ី នេះបើយោង តាមការ លើកឡើង ពីសំណាក់ ឆ្មាំសមុទ្រ ប្រទេស អ៊ីតាលី ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី