ប្លែកៗ និង ស្ទើរតែមិនគួរអោយជឿ ៖ បណ្តាញទំនាក់ទំនងសង្គមនាពេលសព្វថ្ងៃនេះ ជាកាតាលិករ ដ៏មានប្រសិទ្ធភាពមួយ ញ៉ាំងអោយសង្គមមនុស្សកាន់តែមានភាពជិតស្និទ្ធពីមនុស្សប្លែកមុខ ទៅជា មនុស្សស្គាល់មុខ ពីមនុស្សមិនធ្លាប់ស្គាល់គ្នា ទៅជាស្គាល់គ្នាដើម ។

ដោយឡែក រយៈពេល ២៤ ម៉ោងចុងក្រោយនេះ គូស្នេហ៍តាម អនឡាញ មួយគូរ ពិតជាបង្កនូវភាព ភ្ញាក់ផ្អើលជាខ្លាំង នៅតាមប្រព័ន្ធអ៊ិនធើណេត បន្ទាប់ពីវីដេអូណាត់ជួបមុខគ្នាផ្ទាល់ រវាងពួកគេទាំង ពីរនាក់ ត្រូវបានចែករំលែក ។ ផ្តិតឃ្លីបវីដេអូចេញពីទីក្រុងមួយ របស់ប្រទេសចិន គូស្នេហ៍ តាមអន ឡាញមួយគូរ ឈានទៅដល់ប្រើអំពើហឹង្សា នៅពេលជួបមុខគ្នាលើកដំបូង បន្ទាប់ពីអ្នកទាំងពីរ ខក ចិត្តរៀងខ្លួន ទៅលើដៃគូ ពីអ្វីដែលធ្លាប់មើលឃើញនៅក្នុងអ៊ីនធើណេត ។ "ខ្ញុំវាយលោក ក៏ព្រោះតែ ទង្វើដែលលោកបានធ្វើ មើលចុះ មើលរូបរាងរបស់លោក វាគឺជាការកុហក ហើយ លោក ថែមទាំង ចង្អុយនាងខ្ញុំទៀត" នារីអនឡាញ ជាតួឯក្នុងឃ្លីបស្រែកគំហកអោយបុរសអនឡាញ ណាត់ជួបមុខ

ភ្លាមៗ ភាគីបុរសមានប្រតិកម្ម ដោយបានយកទូរស័ព្ទដៃគូសបញ្ជាក់ដល់សាធារណៈជន ជាការពិត ខ្ញុំស្នើសុំណាត់ជួបនាង ប៉ុន្តែមើលចុះ មើលរូបនាង ពីក្នុង អ៊ីនធើណេត នឹងនៅ ខាងក្រៅចុះ ។ ប្រតិ កម្មបកទៅកាន់បុរសនោះវិញ "រូបនេះ មិនមែនជាខ្ញុំឬ លោកទេ អ្នកជាអ្នកកុហក មនុស្សចង្រៃ " ។ ស្ថានការណ៍កាន់តែក្តៅ ខណៈអ្នកទាំងពីរ ឈានទៅដល់ការវាយ តប់ រហូតដល់ភាគីខាងស្រី ដួល និងបុរសជាអ្នកដើរចេញ ។ អ្នករាល់គ្នាជាអ្នកឈរមើល ស្រឡាំង កាំង ខណៈហួសចិត្ត នេះហើយ ជាទំនាក់ទំនងតាមអនឡាញ Edit ជ្រុល ឬក៏ 360 ខ្លាំងពេក ៕

<object width="472" height="404" data="http://www.youtube.com/v/eNn21KMKaPs&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/eNn21KMKaPs&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា