(ភ្នំពេញ)៖ ស្រ្តីមេម៉ាយម្នាក់ដែល ត្រូវទទួលបន្ទុកចិញ្ចឹមកូនៗ ដល់ទៅ៤នាក់នោះ សូមដង្ហោយរកយុត្តិធម៌ពីសាលាឧទ្ធរណ៍ នៅក្នុងសំណុំរឿងលែងលះជាមួយប្តី ពីព្រោះកាលពីពេលកន្លងទៅតុលាការមួយនេះ បានសម្រេចឲ្យប្តីឈ្នះមានសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិទាំងមូល ដោយបានលុបចោលសាលក្រមចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលពេលនោះ បានកាត់ក្តីឲ្យមានការចែកទ្រព្យសម្បត្តិស្មើគ្នា។

សវនាការផ្ទាល់មាត់របស់សាលាថ្នាក់ទី២មួយនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោយពេលដែលតុលាការកំពូល បានសម្រេចបង្វិលសំណុំរឿងមកឲ្យសាលាឧទ្ធរណ៍កាត់ក្តីឡើងវិញ បន្ទាប់ពីបានកាត់ក្តីទៅឲ្យប្តីជាឈ្នះ និងប្រគល់ទ្រព្យសម្បត្តិទាំងមូលទៅខាងប្តី ខណៈប្រពន្ធគឺអ្នកស្រី អ៊ីវ ស្រ៊ឺ ដែលត្រូវទទួលបន្ទុកចិញ្ចឹមកូន ៤នាក់នោះ បែរជាចាញ់ហើយគ្មានសិទ្ធិទទួលបានផ្ទះ និងទ្រព្យសម្បត្តិសូម្បីតែបន្តិចទៅវិញ។

សូមបញ្ជាក់ថា ប្តី-ប្រពន្ធ២នាក់មានទីលំនៅ ស្ថិតនៅក្នុងដីឡូតិ៍លេខ៩៣ និងលេខ៤៨ តាមផ្លូវលេខ៤៨២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលពួកគេទាំង២នាក់ ជាម្ចាស់កម្មសិទ្ធិនៃទ្រព្យសម្បត្តិទាំងនេះ ដោយមានការបញ្ជាក់ពីមន្ត្រីមូលដ្ឋាន រួមមាន មេភូមិ ចៅសង្កាត់ និងអភិបាលខណ្ឌ ព្រមទាំងមន្រ្តីជំនាញជាដើម។

ក្រោយលែងលះគ្នា ស្រ្តីជាប្រពន្ធបានប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានតុលាការកាត់ក្តីឲ្យ ភាគីទាំង២នាក់ មានសិទ្ធិកាន់កាប់ និងគ្រប់គ្រងទ្រព្បសម្បត្តិស្មើគ្នា ប៉ុន្តែពេលនោះ ក៏មានប្តឹងផ្តល់ទៅសាលាឧទ្ធរណ៍ស្រាប់តែតុលាការ សម្រេចឲ្យភាគីប្រពន្ធចាញ់ក្តីទៅវិញ ទើបស្រ្តីមេម៉ាយរូបនេះ បានប្តឹងបន្តទៅតុលាការកំពូល រួចតុលាការកំពូលបានសម្រេច និងបង្វិលសំណុំរឿងមកសាលាឧទ្ធរណ៍វិញដើម្បីកាត់ក្តីម្តងទៀត។

ជាមួយគ្នានេះក្រុមអង្គការ សង្គមស៊ីវិល ក៏ដូចជាក្រុមអ្នកច្បាប់ ខ្លះដែលបានពិនិត្យមើល ឯកសារយោង មួយចំនួនជុំវិញសំណុំរឿងខាងលើបាន សន្និដ្ឋានក្រៅផ្លូវការថា អាចមានជាប់ពាក់ព័ន្ធ និងអំពើពុករលួយ ដោយមានឧត្តមសេនីយ៍យោធាមួយរូបនៅពីក្រោយខ្នង ភាគីខាងប្តី ដើម្បីចង់បានទ្រព្យសម្បត្តិទាំងនេះ។

មន្រ្តីសង្គមស៊ីវិលម្នាក់សូមមិនបញ្ចេញឈ្មោះ បានថ្លែងថា «សាលាអនុវត្តច្បាប់១ តែមានស្តង់ដារ២ខុសគ្នា មេឃ និងដីទើបភាគីអ្នកចាញ់ក្តី នៅសាលាឧទ្ធរណ៍ បានរត់រកអង្គការយុវជនកិច្ចការសង្គមដែលមានកញ្ញា ធី សុវណ្ណថា ជាប្រធានជួយអន្តរាគមន៍ តាមឃ្លាំមើល ចំពោះការបើកសវនាការទាញហេតុផលដោយផ្ទាល់ម៉ាត់ឡើងវិញ របស់សាលាឧទ្ធរណ៍នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ឆាប់ៗនេះឲ្យដើម្បីសុំអង្គការយុវជនកិច្ចការសង្គម ជួយអន្តរាគមន៍សុំទៅតុលាការសាលាឧទ្ធរណ៍មេត្តាតម្កល់សាលក្រមរដ្ឋប្បវេណីលេខ៥១(ព) ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ជូនគូភាគីឡើងវិញដើម្បីកុំឲ្យប្រព័ន្ធច្បាប់តែមួយ អនុវត្តស្តង់តា២ផ្ទុយគ្នា មេឃនិងដីតទៅទៀត»។

ម៉្យាងទៀត ដោយសារសាលក្រមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការបែងចែកទ្រព្យរួម ដែលកើតមានឡើងក្រោយពេលប្តីប្រពន្ធទាំងពីរចាប់ដៃគ្នារកស៊ីចូលគ្នានោះ ជាពីរចំណែកស្នើៗគ្នា ទៅឲ្យប្តី និងប្រពន្ធដែលប្តឹងសុំលែងលះគ្នា ដែលធ្វើឲ្យភាគីខាងស្រីមិនជំទាស់ឡើយ។

ប៉ុន្តែនៅដំណាក់កាលសាលាឧទ្ធរណ៍ បែរជាតុលាការលប់ចោលសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ចោលទាំងស្រុង ហើយយកទ្រព្យរួមទាំងអស់របស់អតីតប្តីប្រពន្ធមកប្រគល់ឲ្យទៅភាគីខាងប្តីទាំងអស់តើត្រឹមត្រូវដែរឬអត់? ជុំវិញរឿងរ៉ាវខាងលើនេះ កញ្ញា ធី សុវណ្ណថា បានលើកឡើងថា កន្លងមករូបនាង ក្នុងនាមជាប្រធានអង្គការយុវជនកិច្ចការសង្គម នាងបានជួយណែនាំស្ត្រី ដែលចាញ់ក្តីជាមួយប្តីនៅសាលាឧទ្ធរណ៍ ឲ្យធ្វើលិខិតសុំអន្តរាគមន៍ ពីក្រសួងយុត្តិធម៌ ដែលជាអាណាព្យបាលរបស់មន្ត្រីតុលាការ ហើយបើតាមរូបនាងដឹង គឺក្រសួងយុត្តិធម៌ក៏បាន ធ្វើលិខិតអន្តរាគមន៍ ទៅប្រធានសាលាឧទ្ធរណ៍ម្តងហើយ លើសំណុំរឿងខាងលើនេះ ដូច្នេះចាំមើលលទ្ធផលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ តើលោកចៅក្រមសាលាឧទ្ធរណ៍ ដែលមានក្រុមប្រឹក្សាជំនុំជម្រះ៥រូបកាត់ក្តីលើ សំណុំរឿងបែងចែកទ្រព្យរួមគ្នារបស់អតីតប្តី ប្រពន្ធមួយគូនេះ ដោយវិធីណាទៀត? កញ្ញាធី សុវណ្ណថា ក្នុងនាមជាអង្គការ យុវជនកិច្ចការសង្គមសង្ឃឹមថា តុលាការសាលាឧទ្ធរណ៍ នឹងផ្តល់យុត្តិធម៌ជូនស្ត្រីម្នាក់ នៅក្នុងសំណុំរឿងដ៍រាំរ៉ៃនេះ ដោយតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញជូនគាត់ឡើងវិញ ដែលជាការផ្តល់យុត្តិធម៌ជូនពលរដ្ឋស្លូតត្រង់។

អង្គការយុវជនកិច្ចការសង្គម ចាត់បុគ្គលិករួមទាំងមេធាវី របស់អង្គការចូលឃ្លាំមើលរឿងរ៉ាវខាងលើនេះយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះស្ត្រីក្នុងរឿងក្តីខាងលើនេះ ជាស្ត្រីមេម៉ាយម្នាក់ចិញ្ចឹមកូនដល់ទៅ៤នាក់ក្នុងបន្ទុក។ កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ថា «ខ្ញុំមិនមានសិទ្ធិអ្វីទៅបញ្ជាតុលាការទេ ប៉ុន្តែក្នុងនាមជាយុវជន គឺមានភារកិច្ចឃ្លាំមើលគ្រប់សកម្មភាពដែលប្រតិបត្តិនៅសង្គមសព្វថ្ងៃរបស់មន្រ្តីទូទៅ»។ យ៉ាងណាក៏ដោយ អង្គភាព Fresh News នៅមិនទាន់អាចសុំការបកស្រាយពីភាគីខាងប្តីបាននៅឡើយទេ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញ៉ូវអាសុី