Awana Diab បែរខ្នងទៅកាន់ អ្នកចាំទីនៅពេលស៊ុត Penalty 11m។
ករណីនេះបានកើតឡើងក្នុងការប្រកួតមតិ្តភាពរវាង សហព័ន្ធអារ៉ាប់រួម (UAE) និង Lebanon កាលពីថ្ងៃអាទិត្យកន្លងមក។
នៅពេលត្រូវបានភារកិច្ចស៊ុត 11m នៅនាទី ទី78 របស់ការប្រកួត Diab បានបែរខ្នងទៅកាន់
អ្នកចាំទីដោយចេតនា ហើយប្រើកែងជើង....ដើម្បីស៊ុត។ ករណីដែលមិនគិតស្មាននេះបាន
ធ្វើឲ្យអ្នកចាំទីរបស់ Lebanon ត្រូវភ្ញាក់ផ្អើល ហើយចេះតែឈរមើលបាល់ចូល Goal តែម្តង។
UAE ឈ្នះ Lebanon 6-2។
កីឡាករ Diab
Srecko Katanec, អ្នកបង្វឹកបង្វឺនរបស់ UAE បានឲ្យដឹងថាគាត់វាយតំលៃខ្ពស់ចំពោះការស៊ុត
របស់Diab។ ក៏ប៉ុន្តែ Katanec ក៏បានប្តូរឲ្យ Diab ចេញបន្ទាប់ពីការស៊ុត 11m នេះ ហើយក៏បាន
សង្កត់ធ្ងន់ថានឹងផាកគាត់ដោយសារអំពើ"ខ្វះការគោរពចំពោះក្រុមមិត្ត"នេះ៕
ប្រភព៖ vnexpress
ដោយ៖ ណាវី