CamNews

រាជធានីភ្នំពេញ នឹងមានភូមិថ្មីចំនួន៤៧ភូមិ និងសង្កាត់ថ្មីចំនួន៩​បន្ថែមទៀត ដើម្បីងាយគ្រប់គ្រង

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានបញ្ជាក់ថា រាជធានីភ្នំពេញ នឹងត្រូវបង្កើតឲ្យមាន ភូមិថ្មីចំនួន៤៧ភូមិ និងសង្កាត់ចំនួន៩បន្ថែមទៀត ដើម្បីងាយស្រួលគ្រប់គ្រង និងផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។

ការបញ្ជាក់របស់លោក ប៉ា សុជាតិវង្ស ជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈអភិបាលរាជធានី លើកិច្ចការបន្ទាន់មួយនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ម្សិលមិញ នេះបើតាម Facebook Page ផ្លូវការរបស់លោក ប៉ា សុជាតិវង្ស។

កិច្ចប្រជុំគណៈអភិបាលសាលារាជធានីភ្នំពេញ បានពិភាក្សាលើកិច្ចការបន្ទាន់ចំនួន ៣ចំណុចសំខាន់ៗ៖

១-ការងារបំបែកសង្កាត់ថ្មី ដើម្បីគ្រប់គ្រង និងផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ក្នុងនោះយើងនឹងមានភូមិថ្មីចំនួន ៤៧ភូមិ និងសង្កាត់ថ្មីចំនួន០៩ភូមិ។

២-ការងារលើកទំនប់បឹងតាមោក ដើម្បីការពារទឹកសំអុយ មិនឱ្យប៉ះពាល់ដល់បងប្អូនជុំវិញបឹង និងរៀបចំជាកន្លែងអាងចម្រោះ ប្រព្រឹត្តិកម្ម ក្នុងនោះយើងនឹងសម្រេចឱ្យបានការងារលើកទំនប់ ៥០០ហិចតា នៅក្នុងរដូវប្រាំងឆ្នាំនេះ ចំណែកក្រុមហ៊ុនត្រូវតែចាប់ផ្តើម កិច្ចការរបស់ខ្លួន នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយតែម្តង។

៣-ការងារគ្រប់គ្រងបឹង និងប្រឡាយបឹងត្របែក ដើម្បីរំដោះផ្លូវអមសង្ខាងប្រឡាយ និងទប់ស្កាត់ការទន្ទ្រាន​យកបឹងពីសំណាក់ ប្រជាពលរដ្ឋ ក្នុងគោលដៅធ្វើយ៉ាងណា ដោះស្រាយផ្លូវទឹកមួយនេះឱ្យបានជោគជ័យ នោះតំបន់មួយចំនួនធំក្នុងរាជធានី នឹងគ្មាន ការជន់លិចដោយទឹកភ្លៀងទៀតឡើយ៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី