CamNews

ដាក់ដេញថ្លៃ ខ្សែពួរ ធ្លាប់យកចងព្យូរ ក សម្លាប់ មេដឹកនាំ ផ្តាច់ការ សាដាម ហ៊ូសេន ក្នុងតម្លៃ ៧លានដុល្លារ

ព័ត៌មានអន្តរជាតិ ៖ ខ្សែពួរ ដែលត្រូវធ្លាប់បានប្រើ ក្នុងការផ្តន្ទាទោសប្រហារជីវិត ដោយព្យួរ ក អតីតមេដឹក នាំផ្តាច់ការ ប្រទេស អ៊ីរ៉ាក់ លោក សាដាម ហ៊ូសេន ( Saddam Hussein)  នោះ ត្រូវបានយកមកដាក់ដេញ ថ្លៃជាសាធារណៈ ក្នុងតម្លៃ ៧ លានដុល្លារ សហរដ្ឋអាមេរិក នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទ ផ្សាយពីគេហទំព័រសារព័ត៌មានបរទេស អ័រតេ ។

បច្ចុប្បន្នភាព នៃបេក្ខភាពជាម្ចាស់ វត្ថុ ប្រវត្តិសាស្រ្តមួយនេះ គឺ  អ្នក នយោបាយ ប្រទេស អ៊ីរ៉ាក់ លោក Dr. Mawaffak al-Rubaie បុគ្គលមួយរូប ដែលបានដឹកនាំ ការវាយឆ្មក់ ឈានទៅដល់ការសម្លាប់មេដឹកនាំផ្តាច់ ការខាងលើ ។ ក្រុមមនុស្សជាច្រើន ដែលរួមមានតាំងពី ក្រុមគ្រួសារ អភិជន    នៃប្រទេស​អ៊ីស្រាអែល អង្គ ការសាសនា នៅក្នុងប្រទេស អ៊ីរ៉ង់ ក៏ដូចជា អ្នកជំនួញច្រើននាក់ផ្សេងទៀត  មកពីប្រទេស គុយវែត បាន បង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការទិញ យក វត្ថុតឹកតាង ប្រវត្ថិសាស្រ្តខាងលើ ។ ទោះជាយ៉ាងណា ក៏ដោយចុះ របាយការណ៍ ពីទំព័របរទេស អោយដឹងថា លោក Dr. Al-Rubaie ចង់   បាន ការដេញថ្លៃ យក ខ្សែពួរ ប្រវត្តិសាស្រ្តខាងលើ មានតម្លៃខ្ពស់ជាងនេះទៅទៀត ។

គួររំឮកថា លោក សាដាម ហ៊ូសេន (Saddam Hussein) អតីតប្រធានាធិបតី ប្រទេស  អ៊ីរ៉ាក់  កាន់អំណាច ច្រើនជាង ២៣ ឆ្នាំ មុននឹងមានការទម្លាក់ចេញពីអំណាច ដោយការវាយលុក ដឹក  នាំអោយ សហរដ្ឋអាមេ រិក កាលពីអំឡុងឆ្នាំ ២០០៣ ។ សេចក្តីរាយការណ៍ បញ្ជាក់បន្ថែមអោយដឹងថា ក្រុមមនុស្ស  ជា ពលរដ្ឋស៊ី វិលរាប់ពាន់នាក់ ត្រូវបានសម្លាប់ អំឡុងការកាន់អំណាច ដ៏ឃោរឃៅ ពីសំណាក់ មេដឹកនាំផ្តាច់ ការរូបនេះ

លោក Dr. Al-Rubaie ត្រូវបានធ្វើទារុណកម្មជាខ្លាំង ដោយក្រុមកងកម្លាំង បម្រើការ អោយ  មេដឹកនាំផ្តាច់ ការខាងលើ ពីព្រោះតែ លោក Dr. Al-Rubaie មានទស្សនៈនយោបាយផ្ទុយពីគ្នា ។ លោក  ធ្លាប់មានជំនឿ ជាក់អោយដឹងថា សាដាម ហ៊ូសេន គួរតែត្រូវប្រហារជីវិត ដែលប្រការនេះ គឺជាអ្វីដែលគាត់ ត្រូវទទួលបាន

យ៉ាងណាមិញ ការដាក់ដេញថ្លៃនេះ ក៏បានទាក់ទាញនូវមតិរិះគន់មួយចំនួនផងដែរ ពីក្រុមសកម្មជនការ ពារសិទ្ធមនុស្ស ក្នុងនោះ សកម្មជន Ahmeed Saheed គូសបញ្ជាក់អោយដឹងថា បើសិនណា មានការដាក់ ដេញថ្លៃមែននោះ ថវិការដែលបានមកនោះ គួរតែប្រគល់ទៅអោយរតនាគារ  ប្រទេស អ៊ីរ៉ាក់   ជា មូលនិធិ សាធារណៈ ។

របាយការណ៍ បំភ្លឺអោយដឹងថា លោក សាដាម ហ៊ូសេន ត្រូវបាន    រក ឃើញថា  មានទោសកំហុសធ្ងន់ធ្ងរ ប្រព្រឹត្តិនូវ ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ដោយតុលាការពិសេស ប្រទេស អ៊ីរ៉ាក់ ក្នុងឆ្នាំ ២០០៤ ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះ ក្រុមសិទ្ធមនុស្សជាច្រើន រួមទាំង អង្គការលើក  លែងទោស អន្តរជាតិ មានជំ នឿជាក់អោយដឹងថា ការកាត់ទោសមិនមានភាពយុត្តិធម៌ ។    គួរបញ្ជាក់ថា  សពលោក សាដាម ហ៊ូសេន ត្រូវបានបញ្ជុះនូវលើទឹកដីកំណើតរបស់លោក នៅទីក្រុង Tikrit ប្រទេស អ៊ីរ៉ាក់ ៕

<object width="484" height="415" data="http://www.youtube.com/v/UZOfJwkWBcs&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/UZOfJwkWBcs&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី