លោកអ្នកប្រហែលជានៅចាំរូបខាងលើនេះហើយមើលទៅដែលរូបនេះ មានភាពល្បីជាខ្លាំង
តាមរយៈការ Share គ្នានៅលើ facebook រូបពស់ខាងលើគឺត្រូវបានគេ Share ចែកគ្នាមើលនៅ
លើ facebookយូរណាស់មកហើយ តែមិនដែលមាននរណាបានអះអាងអោយប្រាកដថាវាមាន
ប្រភពមកពីណានោះទេ មានអ្នកប្រើប្រាស់ facebook មួយចំនួនអះអាងថាវាជារូបភាព ពស់ព្រៃ
នៅព្រះវិហារ មានអ្នកខ្លះនិយាយថាជារូបកាត់តាម Photoshop មានអ្នកខ្លះថានៅ ឥណ្ឌា ហើយ
នៅមានការអះអាងជាច្រើនផងដែរ តែពេលនេះ Camnews សូមនាំប្រវត្តិនៃរូបភាពនេះមកអោយ
លោកអ្នកបានដឹង។

រូបពស់យក្សខាងលើនេះគឺជារូបដែលគេបានថតយកមកពីការដ្ឋានជម្រះព្រៃមួយក្នុងប្រទេស
Malaysia ពស់មួយក្បាលនេះគឺជាពស់មួយក្នុងចំណោមពស់យក្ស ២ ដែលគេបានរកឃើញក្នុងការ
រានព្រៃដើម្បីសាងសង់ជាផ្លូវកាត់ព្រៃ ដែលការរានព្រៃសាងសងផ្លូវនេះបាននាំអោយកក្រើកប៉ះ
ពាល់ដល់សំបុកពស់ដែលកំពុងតែសំងំរកក្ដីសុខ។ អ្នកដែលបានឃើញផ្ទាល់បានប្រាប់ថា នៅពេល
ដែលអ្នកបញ្ជាគ្រឿងចក្របានជីកកកាយដីជាលើកទី ៣ គេបានឃើញមានឈាមប្រលាក់ជាប់ជា
មួយដី ហើយក្រោយមកគេបានជីកឃើញមានពស់យក្សមួយក្បាលដែលបាមស្លាប់ទៅហើយពស់
នេះត្រូវបានគេរកឃើញនៅក្រោយពេលដែលកម្មករមកពីសម្រាកបាយថ្ងៃត្រង់តែជាអកុសលវា
បានស្លាប់បាត់ទៅហើយ ហើយពស់ផ្សេងទៀតក៏មិនឃើញមាននៅទីនោះដែរ។ ហេតុការណ៍នេះ
បានបង្ករអោយមានការភ័យតក់ស្លុតដល់អ្នកបើកបរគ្រឿងចក្ររហូតដល់គាត់ទន់ជង្គង់រកខ្យល់ចាប់
ហើយបានស្លាប់ដោយសាគាំងបេះដូងនៅពេលដែលគេកំពុងបញ្ជូនគាត់ទៅមន្ទីរពេទ្យ។ ពស់ថ្លាន់
ព្រៃយក្សមួយក្បាលដែលងាប់ទៅនេះមានប្រវែង ៥៥ ហ្វីត (ប្រមាណជិត ១៧ ម៉ែត្រ)និងមានទំងន់
៣០០ គីឡូ ដែលគេអាចគណនាឃើញថាមានអាយុប្រមាណ ១៤០ ឆ្នាំ។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ odditieszone