(អាមេរិក)៖ សិស្សស្រីអាយុ១៥ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងលោតចេញតាមបង្អួចថ្នាក់រៀន ព្រោះតែគេចពីការប្រឡង។ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងនៅរដ្ឋ New Jersey ប៉ូលិសនិយាយថា ក្មេងស្រីដែលជាសិស្ស រងគ្រោះ មិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ឲ្យដឹងទេ ដោយនៅថ្ងៃកើតហេតុ នាងត្រូវចូលថ្នាក់ធ្វើតេស្តប្រឡង តែមិនមានការអះអាងថា មុខវិជ្ជាអ្វីទេ កាលពីថ្ងៃពុធកន្លងទៅនេះ។

បន្ទាប់មក នាងក៏ដើរចូលទៅបន្ទប់មួយ ដែលគេគិតថាជាថ្នាក់ប្រឡង តែបែរជាក្មេងស្រីរូបនេះ ចូលទៅបន្ទប់នារីៗ ហើយឡើងបង្អួចរួចលោតចុះមកក្រោម កម្ពស់២២ហ្វីត ដើម្បីគេចមិនចង់ប្រឡង ហើយក៏ស្រែកឲ្យគេជួយ។ បុគ្គលិកសាលា បាននាំយកសិស្សស្រីរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ក្នុងសាកលវិទ្យាល័យ Jersey Shore នៅ Neptune ដែលនាងកំពុងសម្រាកព្យាបាល ព្រោះតែរងរបួសបាក់ឆ្អឹងកជើង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង