CamNews

យន្តហោះដឹកគ្រួសារមេភេរវកម្ម Bin Laden ធ្លាក់ ព្រោះចុះចតក្នុងល្បឿនលឿន

ក្រុមមន្ត្រីអង់គ្លេសបានរកឃើញថា យន្តហោះដឹកគ្រួសាររបស់អតីតមេភរវកម្ម Osama bin Laden
ដែលធ្លាក់កាលពីឆ្នាំទៅបណ្ដាលឱ្យមានមនុស្សស្លាប់ ៤នាក់ គឺដោយសារពីឡុតចុះចតក្នុងល្បឿន
លឿន ខណៈពេលពីឡុតមាន “ស្មារតីមិននឹងនរ”។

រូបថត​នេះត្រូវបានថត​ដោយ Geoff Pierce មុនពេលយន្តហោះនេះ​ជួបគ្រោះថ្នាក់

យោងតាមទំព័រ BBC ក្រសួងស៊ើបការណ៍បញ្ហាគ្រោះថ្នាក់ផ្នែកអាកាសចរណ៍អង់គ្លេស (AAIB)
កាលពីម្សិលមិញ បានប្រកាសថា យន្តហោះប្រតិកម្ម Phenom 300 ដែលហោះពី Milan ប្រទេស
អ៊ីតាលី បានចុះចតក្នុងល្បឿនលឿនជាងការអនុញាត៤០% ខណៈវានៅលើកំពស់ពីផ្លូវត្រឹមតែ
៤៣៨ម៉ែត្រ កាលពីថ្ងៃទី ៣១កក្កដា ឆ្នាំ ២០១៥។

យន្តហោះ​ត្រូវ​ផ្ទុះឆេះ បន្ទាប់​ពី​ធ្លាក់

ពីឡុតជនជាតិ Jordan អាយុ ៥៧ឆ្នាំ បានចុះចតខុស ព្រោះ “ធ្វើការក្នុងស្ថានភាពអស់កម្លាំង”។
យន្តហោះចុះមកប៉ះដីក្នុងល្បឿន ២៥០គីឡូម៉ែត្រ/ម៉ោង ហើយវាក៏ជ្រុលទៅបុកបណ្ដារថយន្តដែល
ចតក្នុងចំណតមួយដែលនៅក្បែរព្រលានយន្តហោះ Blackbushe នៃក្រុងឡុងដ៍។

អតីត មេភរវករ bin Laden

សមាជិកចំនួន៣នាក់ក្នុងគ្រួសាររបស់មេភរវករ bin Laden គឺម្ដាយចុង Raja Bashir Hashem
អាយុ ៧៥ឆ្នាំ បងស្រីរួមឪពុក Sana អាយុ ៥៣ឆ្នាំ និងញាតិម្នាក់ផ្សេងទៀតអាយុ ៥៦ឆ្នាំ រួមនឹង
ពីឡុត បានស្លាប់ដោយសារតែភ្លើងឆាបឆេះបន្ទាប់ពីយន្តហោះធ្លាក់។

ប្រែសម្រួល ៖ តារា
ប្រភព ៖ theguardian