CamNews

ដំរីព្រៃជំទង់មួយក្បាលជាប់អន្ទាក់ព្រានព្រៃ សង្ស័យអាចស្លាប់ បើការជួយសង្គ្រោះមិនទាន់ពេលវេលាទេ

(មណ្ឌលគិរី)៖ ដំរីព្រៃ១ក្បាល បានជាប់អន្ទាក់របស់ព្រាន នៅតំបន់ព្រៃការពារធម្មជាតិ ចន្លោះស្រុកអូររាំង និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយបច្ចុប្បន្នកំពុង រងរបួសធ្ងន់ធ្ងរបន្ទាប់ពី ប្រជាពលរដ្ឋដើរអាស្រ័យ ផលពីព្រៃឈើប្រទះឃើញ។

ហេតុការណ៍នេះត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងព្រៃ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។ រហូតមកដល់ពេលនេះ (ព្រឹកថ្ងៃទី២៥ ខែកក្កដានេះ) មន្រ្តីជំនាញទាំងអស់ នៅខេត្តមណ្ឌលគិរី ហាក់បីដូចជា ធ្វើការសង្រ្គោះយឺតយ៉ាវទំនងខ្វះឧបករណ៍ ហើយបើក្នុងករណីនៃការជួយសង្រ្គោះ មានការយឺតយ៉ាវដំរីព្រៃ១ក្បាល ដែលកំពុងប្រឈមបញ្ហានេះ​ អាចមានគ្រោះថ្នាក់ដល់អាយុជីវិត ជាមិនខាន ដោយសារពេលនេះពុំទាន់បាននាំយកចេញ ពីក្នុងព្រៃនៅឡើយទេ។

ម៉្យាងវិញទៀតកម្លាំងរបស់វាបាន នឹងកំពុងចុះខ្សោយដោយសារ អត់ទឹក អត់អាហារ និងរងរបួសនៅចំកន្លែង ជាប់អន្ទាក់ផងដែរ។
មហាជនទូទាំងខេត្តមណ្ឌលគិរី បានសុំឲ្យក្រុមអាជ្ញាធរព្រមទាំង មន្រ្តីជំនាញក៏ដូចជា ជំនាញពាក់ព័ន្ធទាំងអស់ ជួយរួមគ្នារិះរកគ្រប់ មធ្យោបាយដើម្បីជួយសង្រ្គោះ ដល់សត្វកម្រនេះទាំងអស់គ្នា។ ជាពិសេសប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី បានអំពាវនាវដល់ក្រសួង បរិស្ថានឲ្យជួយចាត់ចែងមន្រ្តីជំនាញធ្វើយ៉ាងណា ជួយធ្វើការសង្រ្គោះជីវិតសត្វព្រៃមួយក្បាលនេះ អោយមានប្រសិទ្ធភាពផង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី