កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចចំការគរ លើផ្លូវលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៩-៤០ ស្ថិតនៅភូមិស្រែវៀន ឃុំសង្កែសាទប ស្រុកឱរ៉ាល់ បង្កឡើងដោយរថយន្តម៉ាកហ៊ីយិនដាយ ពណ៌លឿងគ្មានស្លាកលេខ ដឹកស្រាបៀរ បានបុកគោចំនួន៤ក្បាល បណ្តាលឲ្យងាប់និងរបួស ។

សមត្ថកិច្ចបានឲ្យដឹងថា បើកបរដោយឈ្មោះឈ្មោះ ហួរ ឡុង ភេទប្រុស អាយុ៤៧ឆ្នាំរស់នៅភូមិ ក្រាំងពលទេព សង្កាត់រកាធំ កំពង់ស្ពឺ (ជាអ្នកបើក)និងឈ្មោះ ថេត ភេទប្រុស អាយុ២៣ឆ្នាំជាព្រួនៅកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា មុនពេលកើតហេតុ រថយន្តខាងលើ បើកដឹកស្រាបៀរ ពីកើតទៅលិចក្នុង គោល បំណង យក ស្រាបៀទៅអោយម៉ូយ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែវាក់នឹងគោវ៉ូងរបស់អ្នកភូមិស្រែវៀន ដោយបើកបរក្នុងស្ថាន ភាពលឿន ស្របនឹងផ្លូវចុះចំណោតផងនោះ ក៏បុកគោចំនួន០២ក្បាល បណ្តាលអោយរបួស១ក្បាល និងងាប់០១ក្បាល រួចបន្តល្បឿនទៅមុខចម្ងាយ១៦០ម៉ែត្រ ទៅបុកគោចំនួន0២ក្បាលទៀត បណ្តាលអោយរបួស0១ក្បាល និងងាប់0១ក្បាល ទៀត ។ ចំណែករថយន្តខូចផ្នែកខាងមុខបន្តិចបន្តួច ។ សមត្ថកិច្ចបន្តបន្តថា ម្ចាស់គោទី១ឈ្មោះ ផូ គឿ ភេទប្រុស អាយុ៧៩ឆ្នាំ មុខរបរ មេភូមិស្រែវៀន ២. ឈ្មោះ ឆាយ សុខុម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ ៣. ឈ្មោះ ផាត វិត ប្រុស អាយុ ៣២ឆ្នាំ ។

ក្រោយពីកើតហេតុរថយន្ត និងគោ បានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកឱរ៉ាល់ហើយបានធ្វើការ សម្របសម្រួលគ្នាដោះស្រាបញ្ចប់រឿង ដោយម្ចាស់រថយន្តបង់៨០ម៉ឺនរៀល ទៅអោយម្ចាស់គោ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល