CamNews

យ៉ុង ច័ន្ទកណ្ណិកា មិនដេកព្រួយ​ នឹងកេរ្តិ៍ឈ្មោះ ក្រោយអស់ភាពក្រមុំ

ភ្នំពេញ៖ ជាធម្មតាសម្រាប់ ឆាកជីវិតអ្នកសិល្បៈ ស្ទើរតែគ្រប់រូប តែងតែមាន ចិត្តព្រួយបារម្ភ ខ្លាចធ្លាក់ប្រជាប្រិយភាព របស់ខ្លួន ក្រោយពីពួកគេ សម្រេចចិត្ត រៀបការសាងគ្រួសារ។ ស្របពេលជាមួយគ្នានោះពួកគេ ក៏បញ្ចប់ជីវិត ពីសិល្បៈដែរ ព្រោះថាមិនចង់នៅត្រាំត្រែង នឹងការងារ មិនសូវមានទីផ្សារ និងប្រជាប្រិយភាពមួយនេះទៀត ។ តែដោយឡែក តារាស្រីរាងតូចច្រឡឹង កញ្ញា យ៉ុង ច័ន្ទកណ្ណិកា វិញ បែរជាអះអាងថា នាងមិនមានការខ្លាចរអាថា ធ្លាក់កូដ ឬប្រជាប្រិយភាព ក្រោយពេលរៀបការរួចទេ ពោលគឺនាងនៅតែជឿជាក់ លើសមត្ថភាពខ្លួនឯងថា នាងអាចនឹងរក្សាកេរ្តិ៍ឈ្មោះ និងទីផ្សារការងារ បានល្អដដែល ។

នៅសល់ពេលតែ ជាងកន្លះខែទៀតទេ តារាស្រីដែលមានទឹកដម សំនៀងពីរោះរណ្តំចិត្ត កញ្ញា យ៉ុង ច័ន្ទកណ្ណិកា នឹងចូលរោងការ តាមប្រពៃណី ជាមួយគូដណ្តឹង លោក ចាន់ ចំណាន ហើយ ដោយ នាងបានប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា បើទោះជា នាងត្រូវរៀបការ មានស្វាមីក៏ដោយ តែសម្រាប់ការងារ គឺនាងនៅតែ រក្សាដដែល។ បន្ទាប់ពីនាងរៀបការហើយ នាងក៏មានគម្រោង ការងារជាច្រើន បន្តបន្ទាប់មិនដាច់ទេ ម្យ៉ាងទៀតនាងជឿជាក់ថា ការងារមិនរាថយទេ ទោះជានាងក្លាយជានារី ដែលមានគូជីវិត ហើយក៏ដោយ ។ ម្ចាស់បទ “វាចាស្រីឡង់សេ” រូបនេះ បានប្រាប់ឲ្យដឹងទៀតថា " ខ្ញុំគិតថា ការរៀបការមិនមែន ជាបញ្ហាសម្រាប់ខ្ញុំទេ រឿងប្រជាប្រិយភាព ព្រោះខ្ញុំគិតថា ទោះរៀបការ ឬអត់មិនសំខាន់ទេ ដោយសារការងាររបស់ខ្ញុំ នៅតែមានដដែល គ្រាន់តែការចេញទៅសម្តែង នៅក្រៅប្រទេស ខ្ញុំត្រូវដកឃ្លាមិនសូវ ទទួលច្រើនដូចមុនទេ ដោយសារចង់ទុកពេល នៅជិតអនាគតស្វាមីឲ្យច្រើន "។

សូមជម្រាបថា តារាចម្រៀង កញ្ញា យ៉ុង ច័ន្ទកណ្ណិកា នឹងចូលរោងការជាមួយគូដណ្តឹង លោក ចាន់ ចំណាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ ដោយនាងត្រៀម អញ្ជើញភ្ញៀវ ប្រមាណតែ៧០តុ ដោយរៀបចំឡើង នៅមហោស្រព ចេនឡា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល