CamNews

ស្រ្តីអារ៉ាប់ ចេញតវ៉ា ខណៈប្រទេសនេះ ហាមមិនអោយស្រ្តី បើកបរ រថយន្ត

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស theguardian កាលពីវេលាល្ងាចថ្ងៃអាទិ
ត្យកន្លងទៅនេះ បានចេញផ្សាយអោយដឹងថា នៅឯប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីដឯណោះវិញ
ក្រុមស្រ្តីភេទ បានសន្យាអោយដឹងថា  ពួកគេនឹងបន្តការតវ៉ារបស់ខ្លួន ដើម្បីប្រឆាំងទៅនឹង
ច្បាប់​ដែលបានចែងឡើងដោយប្រទេសនេះ      ពោលគឺ មិនអនុញ្ញាតអោយពួកគេបើករថ
រថយន្តតែម្តង។

បើទោះជាការចែងច្បាប់ឡើង ​ ថាមិនអោយស្រ្តីអាចបើកបរបានយ៉ាងណាក៏ដោយ ក៏ក្រុម
ស្រ្តីមួយចំនួនបានបន្តការតវ៉ា ​​   ដើម្បីប្រឆាំង ទាមទារសិទ្ធិមកវិញ ក្នុងការបើកបររថយន្ត
ដោយនៅក្នុងនោះ គេឃើញមានស្រ្តីមួយចំនួន ថតរូប ក៏ដូចជាថតវីដេអូខ្លួនឯងកំពុងតែ
បើករថយន្តនោះ    បង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត  ដោយមានការសរសេរបញ្ជាក់
អោយដឹងថា​   ពួកយើងមានសិទ្ធិ   ដូច្នេះពួកយើងគួរតែទាមទារអ្វីដែលយើងគួរតែទទួល
បាន។

ជាមួយការបម្រាម  ហាមមិនអោយស្រ្តីបើកបរក្នុងប្រទេសមួយនេះ      នៅតាមបណ្តាក្រុង
មួយចំនួន​ គេឃើញមានក្រុមមន្រ្តីប៉ូលីស ដាក់របាំងឃាំងផ្លូវ ដោយរង់ចាំមើល ក៏ដូចជាចា
ប់នូវរថយន្តណាមួយ ដែលមានស្រ្តីជាអ្នកបើកបរ តួយ៉ាងមាននៅក្នុងក្រុងRiyadhជាដើម។

បន្ថែមពីលើនេះ   យុទ្ធនាការចេញតវ៉ា   ទាមទារសិទ្ធិក្នុងការបើកបរមួយនេះ   បើតាមការ
អោយដឹងពីគេហទំព័រសារព័ត៌មាន arabnews អោយដឹងថា   ស្រ្តី  ១២ នាក់ ត្រូវបានក្រុម មន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួនយកទៅឃុំទុកជាបណ្តោះអាសន្ន  ក្រោយពីបានរកឃើញ
ថា ពួកគេពិតជាបានបើករថយន្តពិតប្រាកដមែន។

គួររំឭកផងដែរថា ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ   គឺជាប្រទេសតែមួយគត់ ដែលមានការ ហាម
ប្រាមមិនអោយស្រ្តីបើកបរ មិនត្រឹមតែប៉ុណ្ណោះ ហាមមិនអោយស្រ្តីធ្វើដំណើរចេញទៅក្រៅ
ប្រទេស បើកគណនីធនាគារ    ឬក៏ចេញទៅបំពេញការងារនៅខាងក្រៅដោយគ្មានការអនុ
ញ្ញាតពីភាគីបុរសជាដើម៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ឌូបៃ ដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិ ធំជាងគេលើលោក
- បំផ្ទុះគ្រាប់បែក អត្តឃាត វាយប្រហារឡានក្រុងមួយ សម្លាប់មនុស្ស ២០ នាក់
- ចក្រភពអង់គ្លេស ប្រឈមនឹងគ្រោះអាក្រក់បំផុត ប្រចាំឆ្នាំ
- ជប៉ុនប្រកាសអាសន្នរលកយក្សស៊ូណាមិ ខណៈមានគ្រោះរញ្ជួយដី កណ្តាលសមុទ្រ
- ពូជស្វាប្រភេទថ្មី ត្រូវបានរកឃើញ នៅកណ្តាល ព្រៃជ្រៅទឹកភ្លៀង អាម៉ាស៊ូន

ប្រែសម្រួល ៖ កុសល
ដោយ ៖ theguardian