សុខភាព៖ មនុស្សជាច្រើន ពិតជាបានស្គាល់ផ្លៃល្មុតយ៉ាងច្បាស់ ពិសេសក្លិនរបស់វា ពេលមនុស្សស្រវឹងខ្លាំង គេថា មានក្លិនដូចល្មុតទំទៀតផង ។ សម្រាប់អ្នកខ្លះក៏និយមទទួលទានវា អ្នកខ្លះក៏មិនសូវជាចូលចិត្ត ប៉ុន្តែផ្លែឈើនេះ មានគុណប្រយោជន៍ ខាងសុខភាពច្រើន លោកអ្នកគួរតែយល់ដឹង ។

១ ផ្លែល្មុត ជាអាហារសម្បូរ ដោយជាតិកាកសរសៃខ្ពស់ ដែលល្អសម្រាប់អ្នកមិនសូវបន្ទោរបង់ទៀងទាត់ បើអ្នកជួបបញ្ហា ល្មុតអាចជួយអ្នកបាន ព្រោះវាជួយឲ្យពោះវៀន អ្នកដំណើរការបានល្អ ជាងមុនទ្វេដង ។ វាជាឱសថធម្មជាតិក្នុងការព្យាបាលការទល់លាមក ដូចនេះបើអ្នកទល់លាមក មិនចង់ប្រើថ្នាំ ផ្លែនេះជួយអ្នកបាន។

២ ល្មុតក៏ជាវ៉ាកសុំាង ការពារជំងឺមហារីកផងដែរ ព្រោះមានផ្ទុកសារធាតុការពារមហារីក ពោះវៀនធំ ។

៣ ក្នុងផ្លែល្មុត មានផ្ទុកវិតាមីន អា និង សេ យ៉ាងច្រើន ដែលវិតាមីនទាំងពីរ ជាសារធាតុប្រឆាំងភាពចាស់ជាងវ័យ ។ វិតាមីន អា ដូចដែលយើងដឹងរួចមកហើយថា វាមានប្រយោជន៍សម្រាប់ភ្នែក ដើម្បីឲ្យភ្នែកមើលកាន់តែច្បាស់ និងកែវភ្នែកភ្លឺថ្លា។ ចំណែកវិតាមីនសេ ល្អសម្រាប់ស្បែក ធ្វើឲ្យស្បែករលោងបែបធម្មតា ពេលអ្នកទទួលទានវា ជាប្រចាំ ។

៤ ពេលអ្នកញុំាវាជាប់ជាប្រចាំ អ្នកនឹងអាចប្រឈមការបាត់បង់ ឈាមកាន់តែតិច ព្រោះផ្លែឈើនេះ មានសាធាតុជួយការពារពេលអ្នកជួបគ្រោះថ្នាក់ ដល់ថ្នាក់ហូរឈាមច្រើន តែអ្នកទទួលទាន ហូរឈាមតិចជាងអ្នកមិនទទួលទានវា ។

៥ ក្នុងផ្លែល្មុតមានផ្ទុកសារធាតុរ៉ែជាច្រើន ដូចជា ម៉ាញេស្យូ ប៉ូតាស្យូ ដែកនឹង សារធាតុរ៉ែផ្សេងជាច្រើន ដែលរាងកាយត្រូវការ ពិសេសជួយប្រឆាំងជំងឺដំកាត់ផ្សេង មិនឲ្យមកយាយីយើងបានឡើយ ។

៦ ល្មុតជាថ្នាំងងុយគេងបែបធម្មជាតិ អ្នកដែលមានបញ្ហាគេងមិនលក់ អាចសាកល្បងទទួលទានវាបាន ព្រោះក្នុងល្មុតមានសាធាតុម្យ៉ាង ទៅសណ្ដំសរសៃប្រសាទ មិនឲ្យធ្វើការធ្ងន់ អ្នកនឹងយើងគេងលក់ស្កប់ស្កល់ ។ ផ្លែល្មុតនេះទៀតសោត មានតំលៃមិនថ្លៃពេកទេ ដោយចន្លោះពី២០០០ ទៅ៣០០០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម តែផ្ដល់គុណតំលៃដល់សុខភាពយ៉ាងមហាសាល។ ដូចនេះមិនចំបាច់តែផ្លែឈើថ្លៃៗទេ ដែលល្អសម្រាប់សុខភាព អ្នកមានលុយតិចក៏ញុំាបានដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល