ភ្នំពេញ៖ តារាសម្ដែងស្រីសិចស៊ី កញ្ញា ឆៃលី ដាឡែន បានរៀបការ នៅស្រុកកំណើត របស់នាង ឯខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ កន្លងទៅ។ អ្វីដែលពិសេសជាងនេះ នោះ នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ គឺយប់មិញនេះ តែម្តង នាងបានមកកាត់ចំនងដៃ នៅភ្នំពេញបន្ថែមទៀត ដើម្បីអញ្ជើញតារាសិល្បៈ ឲ្យចូលរួមក្នុងមង្គលការនាង ។

បើនិយាយពីការរៀបមង្គលការនាង ឆ័យលី ដាឡែន នៅក្រុងបាត់ដំបង វិញគ្មានអ្វីអស្ចារ្យ ពោលគឺសាមញ្ញប្រៀបបាន អ្នកស្រុករៀបការធម្មតាៗ គ្រាន់តែមាន តារាៗទៅពីភ្នំពេញ ប៉ុន្មាននាក់ប៉ុណ្ណោះ ។

តែពិធីកាត់ចំណងដៃរបស់នាងយប់មិញ មិនធម្មតាឡើយ ការរៀបចំអស់ខ្ទង់រាប់ម៉ឺន ដុល្លារគ្រាន់តែតុប តែងខាងក្នុង ភ្លើងពណ៌ឆាក គឺ អស្ចារ្យតែម្ដង គេគ្រប់គ្នាសរសើរ នាងពូកែរៀបចំ ព្រោះតារាសិល្បៈខ្លះ មិនបានតុបតែង ដូចនាងទេ ។

នាងឆ័យលី ដាឡែន បាននិយាយទាំងខ្សឹបខ្សួលថា នាងអរគុណអ្នកទាំងអស់គ្នា ពិសេសម្ចាស់ក្រុមហ៊ុន នានាដែលបានជួយនាង ក្នុងពិធីទាំងមូល មានទាំងប៉ារ៉ាឌី សំអាងការ ក្រុមហ៊ុនតុបតែង ហាងនំ ផងដែរ នាងពិតជារំភើបចិត្តឥតឧបមា ។

និយាយរួមទៅនាងអរគុណគ្រប់គ្នា ដែលបានឧបត្ថម្ភ ក្នុងមង្គលការរបស់នាង ហើយមង្គលការនេះប្រៀបបាន កម្មវិធីទូរទស្សន៍មួយ ។ ដាឡែន បានថ្លែងអំណរគុណដល់ម្ចាស់ ឧបត្ថម្ភក្នុងកម្មវិធីជាហូរហែ តែបើគ្មានអ្នកឧបត្ថម្ភទេ មង្គលការនាងពិត ជាមិនអាចឡូយឆាយបែបនេះឡើយ ព្រោះមើលទៅអនាគតស្វាមីនាង មិនមែនអ្នកមានអស្ចារ្យអ្វីឡើយ តែវត្តមានតារាសិល្បៈ វិញក៏ច្រើនមិនធម្មតាឡើយ ៕

ផ្ដល់សិទ្ធដោយ៖ lookingtoday