បុរសម្នាក់ទើបតែលែងលះដាច់ស្រេចជាមួយប្រពន្ឋកាចឆ្នាស់ ។ ពេលរៀបចំគំនររបស់ចាស់ៗ ដែលប្រពន្ឋបន្សល់ទុក គាត់ឃើញដបពណ៌ខ្មៅមួយ នៅកៀនចង្ក្រានបាយក៏បើកឆ្នុកមើលតើខាងក្នុងជាអ្វី ។ មិននឹងស្មានថា គាត់ដកឆ្នុកភ្លាមលេចទេវៈរូបមួយ ចេញពីដបនោះ និយាយជាមួយគាត់:
ទេវៈរូប៖ ល្អណាស់បុរសចិត្តល្អ ។ យើងជាប់ឃុំក្នុងដបនេះ រាប់រយឆ្នាំហើយ គ្មានអ្នកណាជួយយើងទេ មានតែបុរសចិត្តល្អឯងប៉ុណ្ណោះដែលជួយយើង ។ដូច្នេះ ដើម្បីជាការតបស្នង សងគុណវិញ យើងអោយអ្នកឯងសម្រេចបំណងប្រាថ្នាបីយ៉ាង ។ អ្នកឯងប្រាថ្នាយ៉ាងណា និយាយភ្លាមមក យើងមិនអាចចរចារយូរបានទេ ។ប៉ុន្តែយើងសូមរំលឹកថា រាល់ការប្រាថ្នារបស់អ្នកឯង ប្រពន្ឋអ្នកឯងដែលទើបលែងលះគ្នា ក៏បានទទួលផលដែរ ហើយថែមទាំងទទួលច្រើនជាងអ្នកឯងមួយជាពីរទៀតផង ។ យល់ហើយឬនៅ។

បុរស៖ ខ្ញុំយល់ហើយ !
ទេវៈរូប៖ បើយល់ហើយចាំអីទៀត ម៉េចមិននិយាយពីបំណងប្រាថ្នាចេញមក?
បន្ទាប់ពីសញ្ផឹងគិតមួយសន្ទះ បុរសនោះចាប់ផ្តើមនិយាយ៖
បុរស៖ ខ្ញុំចង់អោយលោកធ្វើ អោយខ្ញុំងាប់មួយចំហៀងខ្លួនផ្នែកខាងឆ្វេង ។
ទេវៈរូប៖ អីយ៉ា, អ្នកឯងចងគំនុំស្វិតមែន តែប៉ុណ្ណេះប្រពន្ឋអ្នកឯង ដែលទើបលែងគ្នា នឹងងាប់ខ្លួនទាំងមូល ។ប៉ុន្តែណ្ហើយ, អ្នកឯង ប្រាថ្នាចង់បានអីចឹងយើង ត្រូវតែធ្វើអោយបានទទួលផង ...វ៉ាង!...រួចហើយ!
បុរស៖ ឥឡូវដល់បំណងទីពីរ គឺខ្ញុំសុំអោយលោកធ្វើអោយ មួយចំហៀងខ្លួនខាងឆ្វេង ខ្ញុំមានសុខភាពដូចចំហៀងខាងស្តាំអឹចឹង ។
ទេវៈរូប៖ អ្នកឯងឆ្លាត បំណងប្រាថ្នាទីពីរនេះ ប្រពន្ឋអ្នកឯងអត់ទទួលបានផលអ្វីទេ ។ វ៉ាវ !...រួចហើយ ! ចុះបំណងប្រាថ្នាទីបីយ៉ាងម៉េចដែរ?
បុរស៖ គឺខ្ញុំអោយលោកផ្តល់អោយខ្ញុំ នូវបំណងប្រាថ្នាបីទៀត
ទេវៈរូប៖ អុញ !!!៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke