ភ្នំពេញ៖ ខ្លែងខ្មែរជិត១០០មកពីតាមបណ្តាខេត្តនានា ត្រូវបានយកមកបង្ហោះប្រកួតប្រជែងសម្រស់គ្នាយ៉ាង ស្រស់ត្រកាលលើវេហា ក្នុងឱកាសបើកមហាស្រពបង្ហើរខ្លែងខ្មែរលើកទី១៨ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ រៀប ចំដោយក្រសួងវប្បធម៌។ ចំណាត់ថ្លាក់លេខ១ សម្រាប់ក្លែងឯក បានទៅលើខ្លែងឯក មកពីខេត្តស្ទឹងត្រែង ឈ្មោះ «ស្ទឹងត្រែងសេកុងអន្លង់មរកត» រីឯចំណាត់ថ្នាក់លេខ១ សម្រាប់ក្លែងធម្មតា បានទៅលើក្លែងមកពីខេត្តកណ្តាល ឈ្មោះ «ទូកងពេជ្រម្កុដរាជ»។

នៅឆ្នាំ២០១៤នេះ ខ្លែងខ្មែរទាំងពីរប្រភេទ គឺខ្លែងឯក និងខ្លែងធម្មតា ត្រូវបានរចនាម៉ូដគ្រប់ទម្រង់ និង ប្រភេទ ផ្សេងៗគ្នាមកពីបណ្តារាជធានីខេត្តចំនួន១៨ មកប្រកួតប្រជែងគ្នា នៅរាជធានីភ្នំពេញ ដោយនាំគ្នាបង្ហោះលើវេ ហា តាមទំនៀមទំលាប់ខ្មែរ។

លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ បានថ្លែងនៅក្នុងឱកាសនោះថា ការបង្ហើរខ្លែងខ្មែរមិនគ្រាន់តែ បង្កឲ្យប្រជាជនមានភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ទេរនូវចំណេះដឹងខាងទំនៀមទំលាប់ប្រពៃណី ទេពកោសល្យច្នៃប្រឌិតរបស់បុព្វបុរស ដល់ក្មេងជំនាន់ក្រោយឲ្យបានស្គាល់ យល់ដឹង និងស្រឡាញ់វប្បធម៌ជាតិ ក្នុងន័យជួយប្រតិបត្តិអត្តសញ្ញាណជាតិបានស្ថិតស្ថេរ។

លោកមានប្រសាសន៍ថា «មហាស្រពបង្ហើរខ្លែងទូទាំងប្រទេស ដែលកំពុងប្រព្រឹត្តិនាពេលនេះ គឺបានរួមចំណែក យ៉ាងសំខាន់ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ជាតិ។ យើងទាំងអស់គ្នាពិតជារីករាយនិងមោទភាពពេលបានឃើញ ខ្លែងជាច្រើនប្រភេទចម្រុះពណ៌បង្ហើរព្រោងព្រាតលើផ្ទៃអាកាសនៅកោះពេជ្រ»។

ចំពោះលទ្ឋផលការប្រកួតខ្លែងខ្មែរនេះ ខ្លែងមកពីខេត្តស្ទឹងត្រែង ឈ្មោះ ខ្លែងឯក «ស្ទឹងត្រែងសេកុងអន្លង់មរកត» ទទួលបានចំណាត់ថ្នាក់លេខ១ ដោយទទួលបានពាន និងទឹកប្រាក់ ៤០ម៉ឺនរៀល, លេខ២ បានទៅលើខ្លែងឯក «មានជ័យ» មកពីខេត្តរតនៈគិរី ទទួលបានទឹកប្រាក់ ៣០ម៉ឺនរៀល និង លេខ៣ បានទៅលើខ្លែងឯកបក្សីឯក « ដូនពេញ» មកពីរាជធានីភ្នំពេញ ទទួលបានទឹកប្រាក់ ២០ម៉ឺនរៀល។

រឺឯខ្លែងធម្មតាវិញ លេខ១ បានទៅលើខ្លែង «ទូកងពេជ្រម្កុដរាជ» មកពីខេត្តកណ្តាល ទទួលបានពានមួយ និង ទឹកប្រាក់ ៣០ម៉ឺនរៀល, លេខ២ បានទៅលើខ្លែង «ព្រាបស» មកពីខេត្តកណ្តាលទទួលបានទឹកប្រាក់ ២០ម៉ឺន រៀល និង លេខ៣ បានទៅខ្លែង «ជ្រឹង» របស់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលទឹកប្រាក់ ១៥ម៉ឺនរៀ ល។

លោក ឡា ពុទ្ធី និង លោក ឡឹក រៀង ដែលជាអ្នកបង្ហោះខ្លែងទទួលបានចំណាត់ថ្នាក់លេខ១ គឺខ្លែងឯក «ស្ទឹង ត្រែងសេកុងអន្លង់មរកត» បាននិយាយថា ពួកគេមានទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ពេលខ្លែងឯកមកពីខេត្ត ស្ទឹងត្រែងទទួលបានចំណាត់លេខ១។

លោកថា «សប្បាយចិត្តនៅពេលឃើញខ្លែងឯករៀបរាប់ពីទន្លេសេកុងរបស់ខេត្តស្ទឹងត្រែង ទទួលបានចំណាត់ លេខ១ យកឈ្នះខ្លែងមកពីខេត្តផ្សេងៗ»។

យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌បានឲ្យដឹងថា ជារៀងរាល់ឆ្នាំក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ តែងតែប្រារព្ឋពិធីបើកមហាស្រពបង្ហើរខ្លែងខ្មែរក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីជ្រើសរើសយក អ្នកដែលមានទេពកោសល្យក្នុងការធ្វើខ្លែង និងបង្ហើរខ្លែងបានចំនួន១៧លើកមកហើយ ក្នុងនោះលក្ខណៈជា អន្តរជាតិ បានរៀបចំមហោស្រពបានចំនួន ៣លើក ដែលសកលលោកកំពុងពេញនិយម និង មានជំនឿយ៉ាង ជ្រាលជ្រៅ ហើយក៏ជាចលករមួយជួយរូមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យស្គាល់ និង ស្រឡាញ់ប្រ ទេសកម្ពុជាផងដែរ៕

<object width="500" height="400" data="http://www.youtube.com/v/8ItWnd2svGQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/8ItWnd2svGQ&rel=1" /></object>

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល