ការជ្រើសប្រើរោមភ្នែកក្លែងក្លាយដែលសមនឹងភ្នែក វានឹងជួយកែលំអ និងបង្កើនសម្រស់ទាក់
ទាញរបស់ភ្នែកបន្ថែមទៀត។ ខាងក្រោមនេះគឺជាការណែនាំមួយចំនួន សម្រាប់ជាការស្វែង
យល់ ដើម្បីជ្រើសរើសរោមភ្នែកដ៏ស័ក្ដិសម។

ភ្នែកមូល

ប្រសិនអ្នកមានភ្នែករាងមូល នោះចូរកុំប្រើប្រាស់រោមភ្នែកក្លែងក្លាយដែលក្រាស់ ព្រោះវានឹង
ធ្វើឱ្យភ្នែករបស់អ្នក មានសភាពតូចជាងធម្មតា។ ដើម្បីជួយឱ្យភ្នែកមូលរបស់អ្នកមានសភាព
ស្រស់ស្អាត ចូរសាកល្បងប្រើរោមភ្នែកប្រភេទវែងទៅឆ្វេង និងស្ដាំ និងកោតបំផុត។

ភ្នែករាងវែង

ជាទូទៅ រោមភ្នែកទាំងអស់ តែងសមស្របជាមួយនឹងភ្នែកដែលមានរាងវែង។ សូមសាកល្បង
ប្រើប្រាស់រោមភ្នែកដែលមានកន្ទុយវែង ដើម្បីធ្វើឱ្យភ្នែកទម្រង់នេះមានភាពទាក់ទាញដូចភ្នែកឆ្មា ឬមួយប្រើរោមភ្នែកក្រាស់ដើម្បីជួយឱ្យភ្នែកមានសភាពជ្រៅ។

ភ្នែករាងដូចមួក

ភ្នែករាងដូចមួក គឺជាភ្នែកដែលមានគែមត្របកភ្នែកខាងលើមូល ចំណែកគែមត្របកភ្នែកក្រោម
មានរាងស្ទើរត្រង់។ ដើម្បីជួយឱ្យមានភាពទាក់ទាញ អ្នកគួរជ្រើសរើសរោមភ្នែក ដែលមាន
សរសៃវែងខ្លីចម្រុះគ្នា។ ក្រៅពីនេះ អ្នកគួរបិទរោមភ្នែកដែលវែងបំផុតដាក់ឱ្យស្ថិតនៅត្រង់កន្លែង
ខ្ពស់បំផុតរបស់គែមត្របកភ្នែកលើ។ ជាងនេះ អ្នកក៏អាចបិទបន្ថែមនូវរោមភ្នែកក្លែងក្លាយទៅនឹង
ត្របកភ្នែកក្រោម ដើម្បីឱ្យភ្នែកមានសណ្ឋានមូលជាងមុន។

ភ្នែកដែលមានត្របកតែមួយ

ការបិទរោមភ្នែកក្លែងក្លាយ គឺជាកត្តាមួយ ដែលមិនអាចខ្វះបាន ប្រសិនអ្នកចង់ឱ្យភ្នែកមានផ្នត់
តែមួយដែលមានលក្ខណៈអាស៊ីខាងកើតរបស់ខ្លួន កាន់តែទាក់ទាញ។ តាមពិត ទម្រង់ភ្នែកដែល
មានត្របកតែមួយ គឺមានលក្ខណៈងាយស្រួល ក្នុងការជ្រើសរើសរោមភ្នែកក្លែងក្លាយ។ បញ្ហា
ត្រង់ថា តើអ្នកនឹងជ្រើសរើសការតុបតែងបែបណា។ ជាមួយនិងភ្នែកទម្រង់ត្របកតែមួយនេះ ល្អ
បំផុតអ្នកគួរប្រើរោមភ្នែកដែលមានសភាពវែងបន្ដិចម្ដងៗទៅខាងកន្ទុយភ្នែក បែបនេះនឹងជួយឱ្យ
ភ្នែករបស់អ្នក ប្រកបដោយភាពទាក់ទាញ និងអាថ៌កំបាំង។

ដោយ ៖ តារា
ប្រភព ៖ LD