ព័ត៌មានអន្តរជាតិ ៖ នៅពេលដែលនិយាយដល់ប្រធានបទក្តៅ ពិភពលោក កំពុងតែតស៊ូជាខ្លាំង ជាមួយនឹងសង្គ្រាមប្រយុទ្ធដ៏ស្វិតស្វាញ ប្រឆាំងក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS នោះមាន មនុស្សតែ ២ ទៅ ៣ នាក់តែប៉ុណ្ណោះ ដែលអាចគិតថា ចិន ក៏ដូច ជាពលរដ្ឋចិន ចួលរួមប្រយុទ្ធប្រ ឆាំងជាមួយគ្នាដែរ ។

ជាការពិត ជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរទៅកាន់ប្រទេសស៊ីរីចូលដៃជាមួយនឹងកងកម្លាំង Kurd ក្រុម the Popular Protection Units (YPG) នោះបានចួលរួមប្រយុទ្ធប្រឆាំង ISIS ដូចគ្នាដែរ គួររំឮកថា ក្រុម the Popular Protection Units (YPG) នៃកងកម្លាំងKurdគឺជាក្រុមប្រយុទ្ធប្រឆាំង ISIS ធំជាងគេបំផុត នៅស៊ីរី ។ ច្រើនជាងនេះទៅទៀត ក្រុម YPG គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយ នឹងកងកម្លាំងចម្រុះអន្តរជាតិ ដឹកមុខដោយសហរដ្ឋអាមេរិក ប្រឆាំង ISIS ខណៈសមភាគីទាំង ២ បានចាប់ដៃគ្នា កំទេច ISIS បានច្រើនសន្ធឹក ពីព្រំប្រទល់ដែនស៊ីរី អំឡុងឆ្នាំនេះ ពោល ក្រុមYPG គឺទ័ពជួរមុខដែលមានការគាំទ្រ ដោយកម្លាំងទ័ពជួរក្រោយ ទ័ពអាកាស ។

Ba Si Pan គឺជាឈ្មោះ បុរសជនជាតិចិនរូបនោះ ខណៈលោកទំនងជាជនជាតិចិន ដំបូងគេដែល ប្រយុទ្ធប្រឆាំង ISIS នៅក្នុងប្រទេសស៊ីរី តាមរយៈការចូលដៃ ជាមួយ នឹង កងកម្លាំង Kurd ក្រុម YPG ។ លោកមិនគូសបញ្ជាក់ ឈ្មោះពិតនោះទេ ប៉ុន្តែ លោក បាន ហៅឈ្មោះខ្លួនឯងថា Ba Si Pan ជាឈ្មោះពីក្រុម Kurd ។ ស្ថិតនៅក្នុងវ័យទើបតែ ២៥ ឆ្នាំ បុរសជនជាតិចិន រូបនេះ ធ្លាប់បាន ចូល ប្រយុទ្ធប្រឆាំង ISIS តាមរយៈទ័ពជួរមុខ ២ ដងរួចមកហើយ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី