CamNews

កម្លាំង អ.ហ ចុះបង្រ្កាបទីតាំង ជួញដូរគ្រឿងញៀន ឃាត់ខ្លួនមនុស្ស ប្រុសស្រី៩នាក់ ដកហូត ថ្នាំញៀន មួយចំនួន

ភ្នំពេញ ៖ ប្រតិបត្តិការ យ៉ាងក្តៅកគុក ដោយកម្លាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចុះព័ទ្ធបង្ក្រាប ទីតាំង ចែកចាយគ្រឿងញៀន ដ៏ធំមួយកន្លែង ស្ថិតនៅផ្ទះជួល ក្រុមទី៣ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយ ឃាត់ខ្លួន ជនសង្ស័យ ប្រុសស្រី ចំនួន៩នាក់ និងដកហូតបាន គ្រឿងញៀន មួយចំនួនធំ កាលពីវេលា ម៉ោង១៦ និង៣០នាទី ល្ងាចថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៤ ។

ប្រតិបត្តិការ ខាងលើនេះ ដឹកនាំដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ និងលោក វរសេនីត្រី ប៉ាន់ សុភាព នាយការិយាល័យ ប្រឆាំងបទល្មើស គ្រឿនញៀន ដោយសហការ ជាមួយ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ និងក្រុមកង រាជអាវុធហត្ថ ខណ្ឌមានជ័យ ។

មន្រ្តី អ.ហ រាជធានីភ្នំពេញ បានឲ្យដឹងថា មុនឈានដល់ការ ឃាត់ខ្លួនក្រុមជួញដូរគ្រឿង ញៀនខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ បានបើកការ ស្រាវជ្រាវ និងស៊ើបអង្កេត អស់រយះពេលយូរ មកហើយ លុះដល់ម៉ោងកើតហេតុ ក៏ទទួលបានដំណឹងថា ក្រុមជនសង្ស័យទាំង៩នាក់ កំពុងពួនសម្ងំជួញដូរ និងប្រើប្រាស់ ថ្នាំញៀន ដូច្នេះនាយការិយាល័យ ស្រាវជ្រាវប្រឆាំង គ្រឿងញៀន បានសុំការអនុញ្ញាតពី ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រមូល កម្លាំងចុះព័ទ្ធបង្ក្រាប ទីតាំងខាងលើនេះ។

បន្ទាប់ពីមានការឯកភាព ពីព្រះរាជអាជ្ញារួចមក កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចេញប្រតិបត្តិការ ដាក់កម្លាំងឆ្មន់ចូលបង្ក្រាប ទីតាំង ខាងលើជាក់ស្តែង និងឃាត់ខ្លួនបាន ជនសង្ស័យ៩នាក់ ក្នុងនោះ មានម្នាក់ជាស្រី នឹងដកហូត បានថ្នាំញៀន ក្រាមសថ្លាចំនួន៨កញ្ចប់តូច កាំបិត ដាវសាំម៉ូរ៉ៃ ពូថៅ និងឧបករណ៍ប្រើប្រាស់ ថ្នាំញៀន មួយកំផ្លេ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង ៩នាក់នេះ សមត្ថកិច្ចបានដឹកពួកគេ យកទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ភ្លាមៗ ដើម្បីបន្តការសាកសួរ នឹងស្រាវជ្រាវបន្តទៀត ។ សមត្ថកិច្ច នៅមិនទាន់អាចបញ្ជាក់ពី អត្តសញ្ញាណ ជនទាំង៩នាក់នេះនៅឡើយទេ ប៉ុន្តែម្ចាស់ផ្ទះកើតហេតុ ខាងលើមានឈ្មោះ ស្រី ស ភេទស្រី  អាយុ ៤៣ ឆ្នាំ ។  ពួកគេកំពុងឃុំខ្លួន បណ្តោះអាសន្ននៅ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញរង់ចាំ កសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕