ប្លែកៗ ៖ បទពិសោធន៍ថ្មី របស់ក្រុមមនុស្ស ដោយទទួលយកនឹងការរស់នៅស្រដៀងទៅនឹង
បក្សី នោះគឺ ការរស់នៅក្នុងសំបុកមនុស្សដ៏ធំសម្បើម ដែលវាគឺជាការច្នៃប្រឌិតថ្មី ហើយប្លែក
របស់វិចិត្រករ មកពីរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ឈ្មោះ Jayson Fann នេះបើតាមការ
ដកស្រង់ព័ត៌មាន ពីទំព័របរទេស Oddity ដែលទើបតែបានចេញ ផ្សាយកាលពីពេលកន្លង
ទៅ។

គួររំឭកផងដែរថា សំបុកមនុស្សដ៏ធំសម្បើមមួយនេះ មានឈ្មោះថា Spirit Nests ត្រូវបានធ្វើ
ឡើងពីមែកឈើ ដែលបានមកពីព្រៃក្នុងស្រុក ហើយវាអាចរកជាវបាននៅ ឯ Big Sur Spirit
Garden, an international arts ក៏ដូចជាមជ្ឈមណ្ឌលវប្បធម៌នៅBig Sur valley ឬលោកអ្នក
អាចទៅទស្សនាដោយផ្ទាល់បាន ដោយបានដាក់តាំងបង្ហាញជាសាធារណៈ នៅឯរមណីយ
ដ្ឋាន Treebones Resort ។

ជាមួយនឹងសិល្បៈនៃការច្នៃប្រឌិតសំបុកមនុស្សដ៏ធំមួយនេះ លោកអ្នកត្រូវចងចាំថា វាគ្មាន
ផាសុខភាពដូចទៅនឹងបន្ទប់គេងរបស់អ្នកនោះទេ ពោលគឺ វាជាបទពិសោធន៍ថ្មីមួយ ដែល
ស្រដៀងបេះបិទ ទៅនឹងការរស់នៅរបស់បក្សី ។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពសារព័ត៌មាន
ដដែលបានបន្ថែមថា សំបុកមនុស្សមួយអាចផ្ទុកមនុស្សបាន ៨ នាក់ ស្របពេលដែលវាមា
នតម្លៃចន្លោះពី៤,០០០ ទៅ២០,០០០ ដុល្លារ ហើយរាល់ប្រាក់ដែលមកពីការលក់នូវ Spirit
Nests នេះ មជ្ឈមណ្ឌលសិល្បៈវប្បធម៌អន្តរជាតិ នៅ Big Sur Spirit Garden ៕

<object width="450" height="400" data="http://www.youtube.com/v/FghCuv1ZTEw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/FghCuv1ZTEw&rel=1" /></object>

ដោយ ៖ ពិសី
ប្រភព ៖ oddity