ក្នុងរយៈពេល ៦០វិនាទី អ្នកនឹងបានធ្វើដំណើរត្រឡប់ទៅកាន់យុគសម័យរាប់រយលានឆ្នាំមុន ដើម្បីស្វែងយល់អំពីប្រវត្តិនៃការវិវត្តរបស់មនុស្ស។

Jurien Moller គឺជាអ្នកវិចិត្រករ ជនជាតិហូឡង់ម្នាក់ ដែលមានទឹកចិត្តស្រឡាញ់វិស័យវិទ្យា
សាស្ដ្រយ៉ាងខ្លាំងក្លា។ ថ្មីៗនេះ លោកបានបង្កើតសៀវភៅមួយក្បាលរៀបរាប់អំពីការវិវត្តរបស់
មនុស្សលោក ក្នុងអំឡុងពេល ៥៥០លានឆ្នាំ។ សៀវភៅនេះមានប្រវែងប្រហែល ៣០ម៉ែត្រ ហើយត្រូវបានថតឡើងវិញជាវីដេអូជីវចលន៍ដ៏អស្ចារ្យមួយ។

ថ្វីបើមានថេរវេលាត្រឹមតែ ១នាទី ប៉ុន្តែ វីដេអីនេះ បានបង្ហាញយ៉ាងច្បាស់អំពីដំណាក់កាលនៃ
ការវិវត្តរបស់មនុស្សលោកក្នុងអតិតកាល ជាមួយនឹងពូជសត្វគ្រប់ប្រភេទដែលជាបុព្វបុរស
របស់មនុស្ស។ រូបភាពរបស់ Jurien Moller បានពន្យល់ប្រាប់ទស្សនិកជនឱ្យយល់អំពីមូល
ហេតុដែលមនុស្សបច្ចុប្បន្ន អាចវិវត្តពីសត្វជើងបួនដែលអាចរស់នៅក្រោមទឹក។

-កាលពី ៥៥០លានឆ្នាំមុន បុព្វបុរសរបស់មនុស្ស គ្រាន់តែជាសត្វដែលមានសេរីរាង្គមានកោ
សិកាតែមួយ (Unicellular organism) រស់នៅក្នុងទឹកសមុទ្រ។ ១០០លានឆ្នាំនៃការវិវត្ត សត្វ
ប្រភេទនេះ ក៏មានឆ្អឹង។ល។

-ប្រហែល ៧០លានឆ្នាំក្រោយមកទៀត ត្រីនេះចាប់ផ្ដើមមានអវយវៈផ្សេងៗទៀត ដើម្បីអាច
ឡើងគោកស្វែងរកចំណី។ មកដល់ដំណាក់កាលនេះ ត្រី បានក្លាយជាសត្វដែលអាចនៅក្រោម
ទឹកផង និងនៅលើគោកផង។

-១០០លានឆ្នាំតមកទៀត ដោយសារតែបរិស្ថាននៅក្នុងទឹក មិនបានល្អប្រសើរ វាក៏បន្តវិវត្ត
ដោយបំបាត់ចោលនូវអវយវៈពិសេសរបស់ត្រី ដើម្បីក្លាយជាកូនសត្វជើងបួនដែលរស់នៅលើ
គោក និងរស់នៅជាមួយដាយណូស័រ។

-ក្រោយពីជាង ៤០០ឆ្នាំនៃការវិវត្ត (ប្រហែល ១០០លានឆ្នាំមកនេះ) មនុស្សលោក មានរូបរាង
ដូចទៅនឹងសត្វកណ្ដុរប្រភេទធំ មានកន្ទុយ និងរោមក្រាស។ បុព្វបុរសរបស់មនុស្ស មានរូបរាង
បែបនេះ ក្នុងមួយរយៈកាលយ៉ាងយូរ។

-៩០លានឆ្នាំបន្ទាប់មក ទើបបុព្វបុរសរបស់មនុស្សលោក មានរូបរាងដូចសត្វទោច និងចាប់ផ្ដើម
ចេះឈរត្រង់ខ្នងដោយជើងទាំងពីរ ហើយក៏វិវត្តបន្តិចម្ដងៗ ទៅជាមនុស្សដូចសព្វថ្ងៃ។

ពេលនេះ សូមទស្សនាវីដេអូស្ដីអំពីការវិវត្តនេះ ដូចខាងក្រោម ៖

<object style="display: block; margin-left: auto; margin-right: auto;" width="448" height="384" data="http://www.youtube.com/v/65ZBe-iJa7Y&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/65ZBe-iJa7Y&rel=1" /></object>

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider/youtube