(ភ្នំពេញ)៖ ក្រុមហ៊ុនចែកចាយប្រេងសាំងចំនួន៥ ក្នុងចំណោមក្រុមហ៊ុន ៧នៅកម្ពុជា បានយល់ព្រមបញ្ចុះតម្លៃ ប្រេងសាំងរបស់ខ្លួន នៅក្រោម ៥០០០រៀល ក្នុង១លីត្រ តាមការស្នើសុំរបស់រដ្ឋាភិបាល។ នេះបើតាមលទ្ធផលនេះ កិច្ចប្រជុំមួយដែលធ្វើឡើង នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីជូនដំណឹង នៅថ្ងៃទី២០ ខែវិច្ឆិកានេះ។ ក្រុមហ៊ុនចំនួន ៥នោះរួមមាន សូគីម៉ិច, កម្ពុជាតេលា, PTT Cambodia, Bright Victory Mekong (BVM) បានទម្លាក់តម្លៃពី ៥០៥០រៀល មក ៤៧៥០រៀល និងម៉ាស៊ូតពី ៤៧៥០រៀល មក៤៥០០រៀល។ ចំណែកក្រុមហ៊ុន SAVIMEX បានទម្លាក់ថ្លៃច្រើនជាងគេពី ៥០៥០រៀល មក ៤៤៥០រៀល និងម៉ាស៊ូតពី ៤៧៥០រៀល មក ៤៣៥០រៀល។ លើកលែងតែក្រុមហ៊ុន ២ប៉ុណ្ណោះ Total និង Caltex សុំពិចារណាសិន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល