ជារៀងរាល់សប្តាហ៍ លោកស្រី Jazz Ison Sinkfield នៅទីក្រុង Atlanta រដ្ឋ Georgia អាមេរិក
បានប្រើជាង8ម៉ោង និងជាង 248USD ដើម្បីថែរក្សានូវឈុតក្រចកដៃខ្លួនដែលមានប្រវែង
ជាង 4m។
លោកស្រី Jazz មានមោទនភាពណាស់ចំពោះ ក្រចកដ៏វែង និងមានគ្រប់ពណ៌របស់ខ្លួន
លោកស្រី Jazz ទុកក្រចកនេះបាន 22ឆ្នាំហើយ។ គាត់ចាប់ផ្តើមធ្ចើការថែរក្សាក្រចកតាំង
ពីពេលបានអាយុ 20ឆ្នាំដោយមានសេចក្តីសង្ឃឹមថា នៅថ្ងៃណាមួយគាត់នឹងមានឱកាស
បង្ហាញខ្លួនក្នុងកម្មវិធីរបស់តារាទូរទស្សន៍ Oprah Winfrey។
តាមព័ត៌មានរបស់កាសែត The Sun បានឲ្យដឹងថា ក្រចកវែងពេកក៏ធ្វើឲ្យជិវភាពរស់នៅ
របស់គាត់មានការលំបាក់លំបិនដែរ។ កិច្ចការធម្មតាដូចជាចងខ្សែរស្បែកជើង ឬដោះ
គ្រឿងអលង្ការក៏ក្លាយទៅជាកិច្ចការមិនងាយស្រួលចំពោះគាត់ទេ។
ប្រភព៖ ngoisao, the sun
ដោយ មិនា