CamNews

ជនរងគ្រោះ ដោយទឹកអាស៊ីត នៅផ្សារទម្លាប់ អំពាវនាវ រកយុត្តិធម៌ ខណៈជនបង្ក កំពុងមានសេរីភាព ទាំងគ្មាន សំណង

ភ្នំពេញ ៖ ជនរងគ្រោះ ដោយការជះទឹកអាស៊ីត នៅផ្សារទម្លាប់ បានអំពាវនាវ ដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឱ្យជួយរក យុត្តិធម៌ដល់ខ្លួន ដែលជាអ្នករងគ្រោះផង ដោយសារពួកគេអះអាងថា ជនបង្កពាក់ព័ន្ធនឹងការជះទឹកអាស៊ីត លើពួកគេ កំពុងមានសេរីភាព ទាំងមិនបាន ផ្តល់សំណង សម្រាប់ព្យាបាលជំងឺនោះទេ ។

លោក លុយ សុវណ្ណារ័ត្ន ស្វាមីរបស់ស្រ្តីរងគ្រោះ ដោយការជះទឹកអាស៊ីត បានឱ្យដឹងថា ជនដៃដល់ឈ្មោះលក្ខិណា បានរត់គេចខ្លួន ជាមួយនឹងបងប្រុសរបស់នាង ហើយឪពុក-ម្តាយ របស់ជនបង្ក ដែលបញ្ជាឱ្យកូនស្រីជះទឹកអាស៊ីត លើប្រពន្ធរបស់លោក បែរជាមានសេរីភាព រស់នៅយ៉ាងសុខសាន្ត ហាក់ដូចគ្មានរឿងអ្វីកើតឡើង ។

លោកបានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤នេះ «ហេតុការណ៍ ដែល កើតឡើងភ្លាម បើសិននគរបាលគាត់ចាប់ គឺវាបានហើយ ប៉ុន្តែនគរបាលនៅស្រុកគិរីវង្សនេះ ដូចជាគ្មានអើពើ ហាក់ ដូចជា មានអ្វីមួយលាក់បាំង»។ លោកបន្តថា «ម៉ែឪ (អ្នកជះទឹកអាស៊ីត) ក៏ជាជនដៃដល់ដែរ ហើយគាត់នៅផ្ទះ ប៉ុន្តែ នគរបាលអត់ហៅមកសួរ អត់ឃុំខ្លួនទេ ធ្វើដូចធម្មតា» ។

កាលពីព្រឹកព្រលឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ មានករណីជះទឹកអាស៊ីត ដ៏សាហាវមួយ បានកើតឡើងនៅក្នុងផ្សារទម្លាប់ ស្ថិតភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដែលបង្កឡើង ដោយក្រុមគ្រួសារអាជីវករ ៤នាក់ រួមមានឈ្មោះដេង ជាឪពុក ឈ្មោះ អ៊ីស្រី ជាម្តាយ ឈ្មោះមាស ជាបងប្រុស និងឈ្មោះលក្ខិណា ជាជនដៃដល់ ព្រោះតែប្រជែងលក់ដូរ នៅតូបក្បែរគ្នា។ ករណីនេះ បានបង្កឱ្យស្រី្តមានកូនក្នុងផ្ទៃ២ខែម្នាក់ ឈ្មោះមូល ស្រីមុំ រង របួសធ្ងន់ ដោយរលាកទឹកអាស៊ីត គ្រប់រាងកាយ ហើយកូនស្រីរបស់គាត់ អាយុ ២ឆ្នាំ ម្នាក់ទៀត រងរបួសសើស្បែក នៅពេលដែលទឹក អាស៊ីតខ្ទាតត្រូវ ខណៈកុមារីនោះ ឈរនៅក្បែរម្តាយ។ ដោយឡែកប្តី របស់ជនរងគ្រោះ ក៏ត្រូវ បានបងប្រុសជនដៃដល់ យកដំបងទៅវាយឱ្យរបួសធ្ងន់ផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ២នាក់បងប្អូន បានរត់គេច ចេញពីផ្ទះ របស់ពួកគេ នៅមានចម្ងាយ១០០ម៉ែត្រ ពីផ្សារទម្លាប់ ខណៈដែល ឪពុក-ម្តាយ របស់ជនដៃដល់ រស់នៅ ដូចធម្មតា ។

លោក លុយ សុវណ្ណារ័ត្ន បានឱ្យដឹងថា រហូតមកដល់ពេលនេះ ពួកគេមិនទាន់បានទទួលសំណងអ្វី ពីគ្រួសាររបស់ជន ដៃដល់នោះទេ ខណៈដែលប្រពន្ធរបស់គាត់ កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយខូចមុខអស់មួយចំហៀង ដាច់ស្លឹក ត្រចៀក ខូចស្បែកតាំងពី លើដល់ក្រោម ហើយសម្រាកនៅមន្ទីពេទ្យអង្គការវះកាត់កុមារ ថែមទាំងរលូតកូន ក្នុងផ្ទៃ ថែមទៀត។ លោក សុវណ្ណារ័ត្ន បន្តថា «គេចោទខ្ញុំបានទទួលលុយ ទទួលកាក ប៉ុន្តែបើបានទទួលលុយ(សំណង)មែន ខ្ញុំចាំបាច់ឱ្យប្រពន្ធ ខ្ញុំ ដេកពេទ្យអង្គការធ្វើអ្វី» ។ ប្តីរបស់ជនរងគ្រោះ ចោទប្រកាន់ទៅលើនគរបាលមូលដ្ឋានថា បាន ទុកឱកាស ដល់ជនបង្ក រត់យករួចខ្លួន ហើយមិនកោះហៅ ឪពុក-ម្តាយ របស់ជនបង្ក ដែលពាក់ព័ន្ធក្នុងករណីនេះ មក សួរនាំទៅតាមផ្លូវច្បាប់ ។

ពាក់ព័ន្ធនឹងករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចទាក់ទង សុំការបំភ្លឺពីអធិការនគរបាលស្រុកគិរីវង្ស និងឪពុក-ម្តាយ របស់ជនបង្ក បាននៅឡើយទេ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល